លេវីវិន័យ 14:38-44 KHOV

38 នោះ​ត្រូវ​ចេញ​ទៅ​ឯ​មាត់​ទ្វារ ហើយ​បិទ​ខ្ទប់​ផ្ទះ​នោះ​គ្រប់​៧​ថ្ងៃ

39 ដល់​ថ្ងៃ​ទី​៧ ត្រូវ​ត្រឡប់​មក​ពិនិត្យ​មើល​វិញ បើ​ឃើញ​ថា រោគ​មិន​បាន​រាល‌ដាល ទៅ​ក្នុង​ជញ្ជាំង​ទៀត​ទេ

40 នោះ​ត្រូវ​បង្គាប់​គេ​ឲ្យ​យក​ថ្ម ដែល​មាន​រោគ​នោះ ចេញ​ទៅ​ចោល​ឯ​ក្រៅ​ទី​ក្រុង ត្រង់​កន្លែង​ស្មោក‌គ្រោក​ទៅ

41 រួច​ត្រូវ​ឲ្យ​គេ​កោស​ផ្ទះ​នៅ​ខាង​ក្នុង​ជុំវិញ ឯ​ផង់​ដែល​គេ​កោស​ចេញ​នោះ​ត្រូវ​ឲ្យ​នាំ​យក​ទៅ​ចាក់​ឯ​កន្លែង​ស្មោក‌គ្រោក នៅ​ខាង​ក្រៅ​ទី​ក្រុង

42 ហើយ​ត្រូវ​យក​ថ្ម​ឯ​ទៀត​មក​ប៉ះ​ជំនួស​ថ្ម​ចាស់ រួច​យក​បាយអ​ឯ​ទៀត​មក​បូក​វិញ។

43 បើ​រោគ​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​នោះ​ម្តង​ទៀត ក្នុង​ពេល​ក្រោយ​ដែល​បាន​យក​ថ្ម​ទាំង​នោះ​ចេញ ព្រម​ទាំង​កោស​ជញ្ជាំង និង​បូក​ជា​ថ្មី​ហើយ

44 នោះ​ត្រូវ​ឲ្យ​សង្ឃ​ចូល​ទៅ​ពិនិត្យ​មើល បើ​ឃើញ​ថា​រោគ​នោះ​បាន​រាល‌ដាល​ឡើង​នៅ​ក្នុង​ផ្ទះ​មែន នោះ​គឺ​ជា​ឃ្លង់​ស៊ី​បង្ខូច​ហើយ ផ្ទះ​នោះ​ស្មោក‌គ្រោក​ពិត