លេវីវិន័យ 14:43-49 KHOV

43 បើ​រោគ​កើត​ឡើង​នៅ​ក្នុង​ផ្ទះ​នោះ​ម្តង​ទៀត ក្នុង​ពេល​ក្រោយ​ដែល​បាន​យក​ថ្ម​ទាំង​នោះ​ចេញ ព្រម​ទាំង​កោស​ជញ្ជាំង និង​បូក​ជា​ថ្មី​ហើយ

44 នោះ​ត្រូវ​ឲ្យ​សង្ឃ​ចូល​ទៅ​ពិនិត្យ​មើល បើ​ឃើញ​ថា​រោគ​នោះ​បាន​រាល‌ដាល​ឡើង​នៅ​ក្នុង​ផ្ទះ​មែន នោះ​គឺ​ជា​ឃ្លង់​ស៊ី​បង្ខូច​ហើយ ផ្ទះ​នោះ​ស្មោក‌គ្រោក​ពិត

45 ត្រូវ​ឲ្យ​គេ​រំលំ​ផ្ទះ​នោះ ព្រម​ទាំង​ថ្ម និង​ឈើ ហើយ​នឹង​បាយអ​ទាំង​អស់​ចេញ ហើយ​នាំ​យក​ទាំង​អស់​ទៅ​ចាក់​ឯ​ក្រៅ​ទី​ក្រុង ត្រង់​កន្លែង​ស្មោក‌គ្រោក​ទៅ

46 ឯ​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ក្នុង​វេលា​ដែល​កំពុង​បិទ នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

47 បើ​អ្នក​ណា​ដែល​ដេក​ក្នុង​ផ្ទះ​នោះ ត្រូវ​ឲ្យ​អ្នក​នោះ​បោក​សំលៀក‌បំពាក់​ខ្លួន​ចេញ ហើយ​អ្នក​ណា​ដែល​បរិភោគ​នៅ​ក្នុង ផ្ទះ​នោះ ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន​ដែរ

48 តែ​បើ​សង្ឃ​ចូល​ទៅ​ពិនិត្យ​មើល ឃើញ​ថា រោគ​មិន​បាន​រាល‌ដាល​ឡើង​ក្នុង​ផ្ទះ ក្រោយ​ដែល​បាន​បូក​ជា​ថ្មី​ហើយ​នោះ​ទេ នោះ​ត្រូវ​ប្រកាស​ថា ផ្ទះ​នោះ​ស្អាត​វិញ ដ្បិត​រោគ​នោះ​បាត់​ហើយ។

49 ដូច្នេះ ត្រូវ​ឲ្យ​យក​សត្វ​ស្លាប​២ ឈើ​តាត្រៅ សំពត់​ក្រហម ហើយ​នឹង​មែក​ហ៊ីសុប​មក​សំរាប់​នឹង​ញែក​ផ្ទះ​នោះ​ជា​ស្អាត