48 តែបើសង្ឃចូលទៅពិនិត្យមើល ឃើញថា រោគមិនបានរាលដាលឡើងក្នុងផ្ទះ ក្រោយដែលបានបូកជាថ្មីហើយនោះទេ នោះត្រូវប្រកាសថា ផ្ទះនោះស្អាតវិញ ដ្បិតរោគនោះបាត់ហើយ។
49 ដូច្នេះ ត្រូវឲ្យយកសត្វស្លាប២ ឈើតាត្រៅ សំពត់ក្រហម ហើយនឹងមែកហ៊ីសុបមកសំរាប់នឹងញែកផ្ទះនោះជាស្អាត
50 ត្រូវសំឡាប់សត្វ១នៅក្នុងផើងពីលើទឹកហូរ
51 រួចយកឈើតាត្រៅ មែកហ៊ីសុប និងសំពត់ក្រហម ជាមួយនឹងសត្វ១ដែលរស់នៅ ជ្រលក់ទាំងអស់ទៅក្នុងឈាមរបស់សត្វដែលបានសំឡាប់ ហើយក្នុងទឹកហូរនោះដែរ រួចប្រោះទៅលើផ្ទះ៧ដង
52 ដូច្នេះ ផ្ទះនោះនឹងបានញែកជាស្អាត ដោយសារឈាមសត្វស្លាប និងទឹកហូរ ហើយសត្វដែលនៅរស់ ព្រមទាំងឈើតាត្រៅ មែកហ៊ីសុប ហើយនឹងសំពត់ក្រហមផង
53 តែត្រូវលែងសត្វរស់នៅឯវាលក្រៅទីក្រុងទៅ គឺយ៉ាងដូច្នោះដែលនឹងធ្វើឲ្យធួននឹងផ្ទះនោះ រួចនឹងបានស្អាតហើយ។
54 នេះហើយជាច្បាប់ខាងឯរោគឃ្លង់គ្រប់យ៉ាង និងទឹលម៉ូវ