លេវីវិន័យ 14:50-56 KHOV

50 ត្រូវ​សំឡាប់​សត្វ​១​នៅ​ក្នុង​ផើង​ពី​លើ​ទឹក​ហូរ

51 រួច​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​សំពត់​ក្រហម ជា​មួយ​នឹង​សត្វ​១​ដែល​រស់​នៅ ជ្រលក់​ទាំង​អស់​ទៅ​ក្នុង​ឈាម​របស់​សត្វ​ដែល​បាន​សំឡាប់ ហើយ​ក្នុង​ទឹក​ហូរ​នោះ​ដែរ រួច​ប្រោះ​ទៅ​លើ​ផ្ទះ​៧​ដង

52 ដូច្នេះ ផ្ទះ​នោះ​នឹង​បាន​ញែក​ជា​ស្អាត ដោយ‌សារ​ឈាម​សត្វ​ស្លាប និង​ទឹក​ហូរ ហើយ​សត្វ​ដែល​នៅ​រស់ ព្រម​ទាំង​ឈើ​តាត្រៅ មែក​ហ៊ីសុប ហើយ​នឹង​សំពត់​ក្រហម​ផង

53 តែ​ត្រូវ​លែង​សត្វ​រស់​នៅ​ឯ​វាល​ក្រៅ​ទី​ក្រុង​ទៅ គឺ​យ៉ាង​ដូច្នោះ​ដែល​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​ផ្ទះ​នោះ រួច​នឹង​បាន​ស្អាត​ហើយ។

54 នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​រោគ​ឃ្លង់​គ្រប់​យ៉ាង និង​ទឹលម៉ូវ

55 ហើយ​ខាង​ឯ​ឃ្លង់​ដែល​កើត​នៅ​សំលៀក‌បំពាក់​ឬ​នៅ​ផ្ទះ

56 និង​ខាង​ឯ​ពក ឬ​ស្នាម​ដែល​ស​ផង