7 ទៅប្រោះ៧ដងលើអ្នកដែលត្រូវញែកចេញជាស្អាតពីរោគឃ្លង់ រួចប្រកាសថាជាស្អាតហើយ ឯសត្វដែលរស់នៅ នោះត្រូវលែងនៅឯវាលទៅ
8 រួចអ្នកដែលត្រូវបានញែកជាស្អាត ត្រូវបោកសំលៀកបំពាក់ខ្លួន ព្រមទាំងកោរសក់ ហើយងូតទឹកចេញ រួចនឹងបានស្អាត ហើយនឹងចូលទៅក្នុងទីដំឡើងត្រសាលបាន តែត្រូវនៅខាងក្រៅត្រសាលរបស់ខ្លួនអស់៧ថ្ងៃ
9 ដល់ថ្ងៃទី៧ អ្នកនោះត្រូវកោរសក់ កោរពុកមាត់ និងចិញ្ចើម ហើយរោមខ្លួនទាំងអស់ចេញ ព្រមទាំងបោកសំលៀកបំពាក់ ហើយងូតទឹកផង នោះនឹងបានស្អាតហើយ។
10 លុះដល់ថ្ងៃទី៨ ត្រូវយកកូនចៀមឈ្មោល២ឥតខ្ចោះ និងចៀមញី១ឥតខ្ចោះអាយុ១ខួបមក ព្រមទាំងម្សៅយ៉ាងម៉ដ្ត៣ខ្ញឹងលាយនឹងប្រេង សំរាប់ជាដង្វាយម្សៅ ហើយនឹងប្រេង១កំប៉ុង
11 រួចត្រូវឲ្យសង្ឃដែលញែកអ្នកនោះចេញជាស្អាត នាំអ្នកនោះមកដាក់ជាមួយនឹងដង្វាយនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ
12 ត្រូវឲ្យសង្ឃយកកូនចៀមឈ្មោល១ទៅថ្វាយជាដង្វាយដោយព្រោះការរំលង ព្រមទាំងប្រេង១កំប៉ុងផង រួចគ្រវីរបស់ទាំងនោះ ទុកជាដង្វាយគ្រវី នៅចំពោះព្រះយេហូវ៉ា
13 ត្រូវសំឡាប់កូនចៀមឈ្មោលនៅកន្លែងដែលគេសំឡាប់ដង្វាយលោះបាប ហើយនឹងដង្វាយដុត គឺនៅក្នុងទីបរិសុទ្ធ ដ្បិតដង្វាយដែលថ្វាយ ដោយព្រោះការរំលង ជារបស់ផងសង្ឃ ដូចជាដង្វាយលោះបាបដែរ ដង្វាយនេះជារបស់បរិសុទ្ធបំផុត