លេវីវិន័យ 14:9-15 KHOV

9 ដល់​ថ្ងៃ​ទី​៧ អ្នក​នោះ​ត្រូវ​កោរ​សក់ កោរ​ពុក‌មាត់ និង​ចិញ្ចើម ហើយ​រោម​ខ្លួន​ទាំង​អស់​ចេញ ព្រម​ទាំង​បោក​សំលៀក‌បំពាក់ ហើយ​ងូត​ទឹក​ផង នោះ​នឹង​បាន​ស្អាត​ហើយ។

10 លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​យក​កូន​ចៀម​ឈ្មោល​២​ឥត​ខ្ចោះ និង​ចៀម​ញី​១​ឥត‌ខ្ចោះ​អាយុ​១​ខួប​មក ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង​លាយ​នឹង​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ ហើយ​នឹង​ប្រេង​១​កំប៉ុង

11 រួច​ត្រូវ​ឲ្យ​សង្ឃ​ដែល​ញែក​អ្នក​នោះ​ចេញ​ជា​ស្អាត នាំ​អ្នក​នោះ​មក​ដាក់​ជា​មួយ​នឹង​ដង្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ

12 ត្រូវ​ឲ្យ​សង្ឃ​យក​កូន​ចៀម​ឈ្មោល​១​ទៅ​ថ្វាយ​ជា​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង ព្រម​ទាំង​ប្រេង​១​កំប៉ុង​ផង រួច​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

13 ត្រូវ​សំឡាប់​កូន​ចៀម​ឈ្មោល​នៅ​កន្លែង​ដែល​គេ​សំឡាប់​ដង្វាយ​លោះ​បាប ហើយ​នឹង​ដង្វាយ​ដុត គឺ​នៅ​ក្នុង​ទី​បរិសុទ្ធ ដ្បិត​ដង្វាយ​ដែល​ថ្វាយ ដោយ​ព្រោះ​ការ​រំលង ជា​របស់​ផង​សង្ឃ ដូច​ជា​ដង្វាយ​លោះ​បាប​ដែរ ដង្វាយ​នេះ​ជា​របស់​បរិសុទ្ធ​បំផុត

14 រួច​ត្រូវ​ឲ្យ​សង្ឃ​យក​ឈាម​ដង្វាយ​ដែល​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​នោះ ទៅ​លាប​នៅ​ទង​ត្រចៀក​ស្តាំ​របស់​អ្នក ដែល​ត្រូវ​ញែក​ចេញ​ជា​ស្អាត ព្រម​ទាំង​នៅ​លើ​មេ‌ដៃ​ស្តាំ និង​មេ‌ជើង​ស្តាំ​ផង

15 ក៏​ត្រូវ​យក​ប្រេង ពី​ក្នុង​កំប៉ុង ចាក់​ទៅ​ក្នុង​បាត​ដៃ​ឆ្វេង​ខ្លួន