លេវីវិន័យ 15:11-17 KHOV

11 បើ​មនុស្ស​ហូរ​ខ្ទុះ​នោះ​ពាល់​អ្នក​ណា​ឥត​លាង​ដៃ អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច

12 ឯ​ប្រដាប់​ណា​ធ្វើ​ពី​ដី​ដែល​មនុស្ស​ហូរ​ខ្ទុះ​នឹង​ចាប់​ពាល់ នោះ​ត្រូវ​បំបែក​ចោល​ចេញ ហើយ​គ្រប់​ទាំង​ប្រដាប់​ធ្វើ​ពី​ឈើ នោះ​ត្រូវ​លាង​នឹង​ទឹក​ចេញ​ដែរ។

13 បើ​កាល​ណា​មនុស្ស ដែល​ហូរ​ខ្ទុះ​នោះ បាន​ជា​ស្អាត​ហើយ នោះ​ត្រូវ​រាប់​៧​ថ្ងៃ ឲ្យ​បាន​ញែក​ខ្លួន​ជា​ស្អាត រួច​ត្រូវ​បោក​សំលៀក‌បំពាក់ ហើយ​ងូត​ក្នុង​ទឹក​ដែល​ហូរ នោះ​នឹង​បាន​ស្អាត​វិញ

14 លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​ឲ្យ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ ទៅ​ប្រគល់​ដល់​សង្ឃ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ

15 ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​សត្វ​នោះ គឺ​១​សំរាប់​ជា​ដង្វាយ​លោះ​បាប ១​ទៀត​សំរាប់​ជា​ដង្វាយ​ដុត ហើយ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​អ្នក​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​រោគ​ហូរ​ខ្ទុះ​នោះ។

16 បើ​សិន​ជា​មនុស្ស​ណា​ចេញ​ទឹក​កាម នោះ​ត្រូវ​ឲ្យ​ងូត​ទឹក​ដុស​លាង​សាច់​ទាំង​អស់​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

17 ហើយ​សំលៀក‌បំពាក់ ឬ​កន្ទេល​ណា​ដែល​ប្រឡាក់​ដោយ​ទឹក​កាម​នោះ ក៏​ត្រូវ​លាង​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត ដល់​ល្ងាច​ដែរ