លេវីវិន័យ 15:17-23 KHOV

17 ហើយ​សំលៀក‌បំពាក់ ឬ​កន្ទេល​ណា​ដែល​ប្រឡាក់​ដោយ​ទឹក​កាម​នោះ ក៏​ត្រូវ​លាង​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត ដល់​ល្ងាច​ដែរ

18 ឯ​ស្ត្រី និង​បុរស​ណា​ដែល​បាន​សេព‌សម្ភព​គ្នា​ហើយ នោះ​ត្រូវ​ឲ្យ​ងូត​ទឹក​ចេញ​ទាំង​២​នាក់ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។

19 បើ​ស្ត្រី​ណា​ធ្លាក់​ឈាម​ដោយ​មាន​រដូវ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​អស់​៧​ថ្ងៃ អ្នក​ណា​ដែល​ពាល់​នាង នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

20 គ្រប់​ទាំង​ដំណេក​ណា​ដែល​នាង​ដេក​នៅ​ក្នុង​កាល​ដែល​មិន​ស្អាត ហើយ​គ្រប់​របស់​អ្វី​នាង​បាន​អង្គុយ​ចុះ ក៏​ត្រូវ​រាប់​ជា​មិន​ស្អាត​ដែរ

21 ឯ​អ្នក​ណា​ដែល​ពាល់​គ្រែ​របស់​នាង នោះ​ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

22 ហើយ​អ្នក​ណា​ដែល​ពាល់​របស់​អ្វី​ដែល​នាង​បាន​អង្គុយ នោះ​ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

23 បើ​មាន​អ្វី​នៅ​លើ​គ្រែ ឬ​នៅ​លើ​របស់​ណា​ដែល​នាង​បាន​អង្គុយ ហើយ​អ្នក​ណា​ទៅ​ប៉ះពាល់ នោះ​ត្រូវ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច