លេវីវិន័យ 15:25-31 KHOV

25 បើ​ស្ត្រី​ណា​ធ្លាក់​ឈាម​ជា​យូរ​ថ្ងៃ​ខុស​រដូវ ឬ​បើ​ធ្លាក់​ឈាម​មក​ហួស​រដូវ នោះ​នាង​ត្រូវ​ជា​មិន​ស្អាត​រាល់​តែ​ថ្ងៃ​ដែល​ធ្លាក់​ឈាម​ស្មោក‌គ្រោក​នោះ​មក ដូច​ជា​នៅ​វេលា​ដែល​មាន​រដូវ​ដែរ ដ្បិត​នាង​មិន​ស្អាត​ហើយ

26 គ្រប់​ទាំង​ដំណេក​ណា​ដែល​នាង​ដេក​នៅ ក្នុង​វេលា​ដែល​ធ្លាក់​ឈាម នោះ​ត្រូវ​ទុក​ដូច​ជា​ដំណេក ដែល​នាង​ដេក ក្នុង​កាល​ដែល​មាន​រដូវ​ដែរ ហើយ​គ្រប់​ទាំង​របស់​អ្វី​ដែល​នាង​អង្គុយ​ចុះ នោះ​ត្រូវ​ជា​មិន​ស្អាត ដូច​ជា​សេចក្ដី​ស្មោក‌គ្រោក​នៅ​រដូវ​នាង​ដែរ

27 បើ​អ្នក​ណា​ប៉ះពាល់​នឹង​របស់​ណា​មួយ​នោះ អ្នក​នោះ​ក៏​មិន​ស្អាត​ដែរ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច

28 បើ​កាល​ណា​នាង​បាន​ស្អាត​ខ្លួន ពី​ឈាម​នោះ​ហើយ នោះ​នាង​ត្រូវ​រាប់​ឲ្យ​គ្រប់​៧​ថ្ងៃ រួច​មក​នឹង​បាន​ស្អាត​វិញ

29 លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​ឲ្យ​នាង​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ មក​ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

30 ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​១​ជា​ដង្វាយ​លោះ​បាប ១​ទៀត​ជា​ដង្វាយ​ដុត ហើយ​ត្រូវ​ធ្វើ​ឲ្យ​ធួន​នឹង​នាង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ធ្លាក់​ឈាម​ស្មោក‌គ្រោក​នោះ។

31 គឺ​យ៉ាង​ដូច្នោះ​ហើយ ដែល​ឯង​រាល់​គ្នា​ត្រូវ​ញែក​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ ដើម្បី​កុំ​ឲ្យ​គេ​ត្រូវ​ស្លាប់ ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ ដោយ​មក​នាំ​ឲ្យ​រោង​ឧបោសថ​អញ ដែល​នៅ​កណ្តាល​គេ​បាន​ស្មោក‌គ្រោក​ដែរ