28 បើកាលណានាងបានស្អាតខ្លួន ពីឈាមនោះហើយ នោះនាងត្រូវរាប់ឲ្យគ្រប់៧ថ្ងៃ រួចមកនឹងបានស្អាតវិញ
29 លុះដល់ថ្ងៃទី៨ ត្រូវឲ្យនាងយកលលក២ ឬព្រាបជំទើរ២ មកប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ
30 ត្រូវឲ្យសង្ឃថ្វាយ១ជាដង្វាយលោះបាប ១ទៀតជាដង្វាយដុត ហើយត្រូវធ្វើឲ្យធួននឹងនាងនៅចំពោះព្រះយេហូវ៉ា ដោយព្រោះធ្លាក់ឈាមស្មោកគ្រោកនោះ។
31 គឺយ៉ាងដូច្នោះហើយ ដែលឯងរាល់គ្នាត្រូវញែកពួកកូនចៅអ៊ីស្រាអែលចេញពីសេចក្ដីស្មោកគ្រោករបស់គេ ដើម្បីកុំឲ្យគេត្រូវស្លាប់ ក្នុងសេចក្ដីស្មោកគ្រោករបស់គេ ដោយមកនាំឲ្យរោងឧបោសថអញ ដែលនៅកណ្តាលគេបានស្មោកគ្រោកដែរ
32 នេះហើយជាច្បាប់ខាងឯអ្នកណាដែលហូរខ្ទុះ ហើយដែលធ្លាក់ទឹកកាមមក ឲ្យគេបានស្មោកគ្រោកដូច្នោះ
33 ហើយខាងឯស្ត្រីដែលឈឺដោយព្រោះមានរដូវ និងខាងឯបុរសណាដែលហូរខ្ទុះ ឬស្ត្រីណា ដែលធ្លាក់ឈាម ហើយខាងឯអ្នកណា ដែលរួមដំណេកនឹងស្ត្រីជាប់មានសេចក្ដីស្មោកគ្រោកផង។