លេវីវិន័យ 15:4-10 KHOV

4 គ្រប់​ទាំង​ដំណេក​ណា​ដែល​មនុស្ស​នោះ​បាន​ដេក​នៅ នោះ​ត្រូវ​ស្មោក‌គ្រោក ហើយ​របស់​អ្វី​ដែល​អ្នក​នោះ​អង្គុយ​ចុះ ក៏​ត្រូវ​ស្មោក‌គ្រោក​ដែរ

5 បើ​អ្នក​ណា​ពាល់​គ្រែ​របស់​អ្នក​នោះ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក រហូត​ដល់​ល្ងាច

6 ហើយ​បើ​អ្នក​ណា​អង្គុយ​លើ​របស់​អ្វី ដែល​មនុស្ស​ហូរ​ខ្ទុះ​នោះ​បាន​អង្គុយ​នៅ នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​របស់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច

7 បើ​អ្នក​ណា​ពាល់​សាច់​មនុស្ស​នោះ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច

8 បើ​មនុស្ស​ដែល​ហូរ​ខ្ទុះ​នោះ​ស្តោះ​ទៅ​លើ​មនុស្ស​ដែល​ស្អាត អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច

9 គ្រប់​ទាំង​កែប​ណា​ដែល​មនុស្ស​ហូរ​ខ្ទុះ​នោះ​នឹង​ជិះ នោះ​ត្រូវ​ស្មោក‌គ្រោក​ដែរ

10 បើ​អ្នក​ណា​ពាល់​របស់​អ្វី​ដែល​បាន​នៅ​ក្រោម​អ្នក​នោះ នោះ​ត្រូវ​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច ហើយ​អ្នក​ណា​ដែល​ចាប់​លើក​របស់​ណា​មួយ​នោះ ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច