5 បើអ្នកណាពាល់គ្រែរបស់អ្នកនោះ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោក រហូតដល់ល្ងាច
6 ហើយបើអ្នកណាអង្គុយលើរបស់អ្វី ដែលមនុស្សហូរខ្ទុះនោះបានអង្គុយនៅ នោះត្រូវបោកសំលៀកបំពាក់របស់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
7 បើអ្នកណាពាល់សាច់មនុស្សនោះ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
8 បើមនុស្សដែលហូរខ្ទុះនោះស្តោះទៅលើមនុស្សដែលស្អាត អ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
9 គ្រប់ទាំងកែបណាដែលមនុស្សហូរខ្ទុះនោះនឹងជិះ នោះត្រូវស្មោកគ្រោកដែរ
10 បើអ្នកណាពាល់របស់អ្វីដែលបាននៅក្រោមអ្នកនោះ នោះត្រូវនៅជាស្មោកគ្រោករហូតដល់ល្ងាច ហើយអ្នកណាដែលចាប់លើករបស់ណាមួយនោះ ក៏ត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
11 បើមនុស្សហូរខ្ទុះនោះពាល់អ្នកណាឥតលាងដៃ អ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច