លេវីវិន័យ 15:8-14 KHOV

8 បើ​មនុស្ស​ដែល​ហូរ​ខ្ទុះ​នោះ​ស្តោះ​ទៅ​លើ​មនុស្ស​ដែល​ស្អាត អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច

9 គ្រប់​ទាំង​កែប​ណា​ដែល​មនុស្ស​ហូរ​ខ្ទុះ​នោះ​នឹង​ជិះ នោះ​ត្រូវ​ស្មោក‌គ្រោក​ដែរ

10 បើ​អ្នក​ណា​ពាល់​របស់​អ្វី​ដែល​បាន​នៅ​ក្រោម​អ្នក​នោះ នោះ​ត្រូវ​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច ហើយ​អ្នក​ណា​ដែល​ចាប់​លើក​របស់​ណា​មួយ​នោះ ក៏​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច

11 បើ​មនុស្ស​ហូរ​ខ្ទុះ​នោះ​ពាល់​អ្នក​ណា​ឥត​លាង​ដៃ អ្នក​នោះ​ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច

12 ឯ​ប្រដាប់​ណា​ធ្វើ​ពី​ដី​ដែល​មនុស្ស​ហូរ​ខ្ទុះ​នឹង​ចាប់​ពាល់ នោះ​ត្រូវ​បំបែក​ចោល​ចេញ ហើយ​គ្រប់​ទាំង​ប្រដាប់​ធ្វើ​ពី​ឈើ នោះ​ត្រូវ​លាង​នឹង​ទឹក​ចេញ​ដែរ។

13 បើ​កាល​ណា​មនុស្ស ដែល​ហូរ​ខ្ទុះ​នោះ បាន​ជា​ស្អាត​ហើយ នោះ​ត្រូវ​រាប់​៧​ថ្ងៃ ឲ្យ​បាន​ញែក​ខ្លួន​ជា​ស្អាត រួច​ត្រូវ​បោក​សំលៀក‌បំពាក់ ហើយ​ងូត​ក្នុង​ទឹក​ដែល​ហូរ នោះ​នឹង​បាន​ស្អាត​វិញ

14 លុះ​ដល់​ថ្ងៃ​ទី​៨ ត្រូវ​ឲ្យ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ ទៅ​ប្រគល់​ដល់​សង្ឃ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ