9 គ្រប់ទាំងកែបណាដែលមនុស្សហូរខ្ទុះនោះនឹងជិះ នោះត្រូវស្មោកគ្រោកដែរ
10 បើអ្នកណាពាល់របស់អ្វីដែលបាននៅក្រោមអ្នកនោះ នោះត្រូវនៅជាស្មោកគ្រោករហូតដល់ល្ងាច ហើយអ្នកណាដែលចាប់លើករបស់ណាមួយនោះ ក៏ត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
11 បើមនុស្សហូរខ្ទុះនោះពាល់អ្នកណាឥតលាងដៃ អ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច
12 ឯប្រដាប់ណាធ្វើពីដីដែលមនុស្សហូរខ្ទុះនឹងចាប់ពាល់ នោះត្រូវបំបែកចោលចេញ ហើយគ្រប់ទាំងប្រដាប់ធ្វើពីឈើ នោះត្រូវលាងនឹងទឹកចេញដែរ។
13 បើកាលណាមនុស្ស ដែលហូរខ្ទុះនោះ បានជាស្អាតហើយ នោះត្រូវរាប់៧ថ្ងៃ ឲ្យបានញែកខ្លួនជាស្អាត រួចត្រូវបោកសំលៀកបំពាក់ ហើយងូតក្នុងទឹកដែលហូរ នោះនឹងបានស្អាតវិញ
14 លុះដល់ថ្ងៃទី៨ ត្រូវឲ្យយកលលក២ ឬព្រាបជំទើរ២ ទៅប្រគល់ដល់សង្ឃនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ
15 ត្រូវឲ្យសង្ឃថ្វាយសត្វនោះ គឺ១សំរាប់ជាដង្វាយលោះបាប ១ទៀតសំរាប់ជាដង្វាយដុត ហើយត្រូវធ្វើឲ្យធួននឹងអ្នកនោះនៅចំពោះព្រះយេហូវ៉ា ដោយព្រោះរោគហូរខ្ទុះនោះ។