លេវីវិន័យ 16:14-20 KHOV

14 ហើយ​ត្រូវ​យក​ឈាម​គោ​នោះ ទៅ​ប្រោះ​ដោយ​ម្រាម​ដៃ​លើ​ប៉ែក​ខាង​កើត នៃ​ទី​សន្តោស​ប្រោស ឯ​ខាង​មុខ​ទី​សន្តោស​ប្រោស ក៏​ត្រូវ​ប្រោះ​ឈាម​ដោយ​ម្រាម​ដៃ​អស់​៧​ដង​ដែរ។

15 រួច​អើរ៉ុន​ត្រូវ​សំឡាប់​ពពែ​ឈ្មោល​នៃ​ដង្វាយ​លោះ​បាប​ដែល​ថ្វាយ​សំរាប់​ពួក​ជន ហើយ​យក​ឈាម​នាំ​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន ទាំង​ប្រោះ​ឈាម​ពពែ​នោះ​ដូច​ជា​បាន​ប្រោះ​ឈាម​គោ​ឈ្មោល​ដែរ គឺ​ត្រូវ​ប្រោះ​ឈាម​នៅ​លើ​ទី​សន្តោស​ប្រោស ហើយ​នៅ​ខាង​មុខ​ដែរ

16 ដូច្នេះ នឹង​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ដោយ​ព្រោះ​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​អស់​ទាំង​សេចក្ដី​រំលង​របស់​គេ គឺ​អស់​ទាំង​បាប​ដែល​គេ​បាន​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ធ្វើ​ដូច្នោះ​ឲ្យ​បាន​ធួន​នឹង​ត្រសាល​ជំនុំ ដែល​នៅ​ជា​មួយ​នឹង​គេ គឺ​នៅ​កណ្តាល​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ

17 មិន​ត្រូវ​ឲ្យ​មាន​អ្នក​ណា​មួយ​នៅ​ក្នុង​ត្រសាល​ជំនុំ ក្នុង​កាល​ដែល​លោក​ចូល​ទៅ ធ្វើ​ឲ្យ​ធួន​នឹង​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ​ឡើយ ដរាប​ដល់​ចេញ​មក​វិញ ហើយ​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ខ្លួន ព្រម​ទាំង​ពូជ‌ពង្ស ហើយ​នឹង​ពួក​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង

18 រួច​ត្រូវ​ឲ្យ​លោក​ចេញ​ទៅ​ឯ​អាសនា ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ធ្វើ​ឲ្យ​ធួន​នឹង​អាសនា​នោះ ដោយ​យក​ឈាម​គោ​ឈ្មោល និង​ឈាម​ពពែ​នោះ ទៅ​ប្រឡាក់​នៅ​ស្នែង​អាសនា​ជុំវិញ

19 ត្រូវ​ប្រោះ​ឈាម​នោះ​ដោយ​ម្រាម​ដៃ​អស់​៧​ដង​ទៅ​លើ​អាសនា ព្រម​ទាំង​ញែក​ចេញ​ជា​ស្អាត ឲ្យ​បាន​បរិសុទ្ធ រួច​ពី​អស់​ទាំង​សេចក្ដី​ស្មោក‌គ្រោក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

20 កាល​អើរ៉ុន​បាន​ធ្វើ​ឲ្យ​ធួន​នឹង​ទី​បរិសុទ្ធ ព្រម​ទាំង​ត្រសាល​ជំនុំ និង​អាសនា​រួច​ហើយ នោះ​ត្រូវ​នាំ​ពពែ​១​ដែល​នៅ​រស់​នោះ​មក