22 ឯពពែនោះត្រូវផ្ទុកអស់ទាំងសេចក្ដីទុច្ចរិតរបស់គេ លើខ្លួនចេញទៅឯទីតំបន់សូន្យស្ងាត់ រួចអ្នកនោះត្រូវលែងវានៅទីរហោស្ថាននោះ។
23 រួចអើរ៉ុនត្រូវចូលទៅក្នុងត្រសាលជំនុំវិញ ដោះសំលៀកបំពាក់ខ្លូតទេសដែលបានស្លៀកពាក់ ក្នុងកាលដែលចូលទៅក្នុងទីបរិសុទ្ធនោះចេញទុកនៅទីនោះ
24 រួចមកត្រូវងូតទឹកត្រង់កន្លែងបរិសុទ្ធ ហើយស្លៀកពាក់ឡើងវិញ ចេញមកថ្វាយដង្វាយដុតរបស់ខ្លួន និងដង្វាយដុតរបស់ពួកជន ដើម្បីឲ្យបានធួននឹងខ្លួន ហើយនឹងពួកជនផង
25 ឯខ្លាញ់នៃដង្វាយលោះបាប នោះត្រូវដុតនៅលើអាសនា
26 ចំណែកអ្នកដែលដឹកពពែទៅបំបរបង់នោះ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ ទើបនឹងចូលមកក្នុងទីដំឡើងត្រសាលបាន
27 ឯគោឈ្មោលនៃដង្វាយលោះបាប និងពពែនៃដង្វាយលោះបាបនោះ ដែលបានយកឈាមចូលទៅក្នុងទីបរិសុទ្ធ ឲ្យធួននឹងបាប នោះត្រូវលើកយកចេញទៅខាងក្រៅទីដំឡើងត្រសាល រួចត្រូវដុតទាំងស្បែកទាំងសាច់ និងលាមកទៅ
28 ឯអ្នកណាដែលដុតសត្វទាំង២នោះ ក៏ត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញដែរ ទើបចូលមកក្នុងទីដំឡើងត្រសាលបាន។