25 ឯខ្លាញ់នៃដង្វាយលោះបាប នោះត្រូវដុតនៅលើអាសនា
26 ចំណែកអ្នកដែលដឹកពពែទៅបំបរបង់នោះ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ ទើបនឹងចូលមកក្នុងទីដំឡើងត្រសាលបាន
27 ឯគោឈ្មោលនៃដង្វាយលោះបាប និងពពែនៃដង្វាយលោះបាបនោះ ដែលបានយកឈាមចូលទៅក្នុងទីបរិសុទ្ធ ឲ្យធួននឹងបាប នោះត្រូវលើកយកចេញទៅខាងក្រៅទីដំឡើងត្រសាល រួចត្រូវដុតទាំងស្បែកទាំងសាច់ និងលាមកទៅ
28 ឯអ្នកណាដែលដុតសត្វទាំង២នោះ ក៏ត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញដែរ ទើបចូលមកក្នុងទីដំឡើងត្រសាលបាន។
29 នេះជាច្បាប់សំរាប់ឯងរាល់គ្នានៅអស់កល្បជានិច្ច គឺនៅថ្ងៃ១០ខែអស្សុជ នោះត្រូវឲ្យឯងរាល់គ្នាបញ្ឈឺចិត្តខ្លួនមិនត្រូវធ្វើការអ្វីឲ្យសោះ ទោះទាំងអ្នកស្រុក ឬអ្នកប្រទេសក្រៅ ដែលនៅកណ្តាលឯងរាល់គ្នាផង
30 ដ្បិតនៅថ្ងៃនោះនឹងបានធ្វើឲ្យធួននឹងឯងរាល់គ្នា ដើម្បីនឹងញែកចេញជាស្អាត នោះឯងរាល់គ្នានឹងបានស្អាតពីអំពើបាបទាំងប៉ុន្មាននៅចំពោះព្រះយេហូវ៉ា
31 នេះជាថ្ងៃឈប់សំរាកសំរាប់ឯងរាល់គ្នា ត្រូវឲ្យបញ្ឈឺចិត្តខ្លួន នេះគឺជាច្បាប់នៅអស់កល្បជានិច្ច