លេវីវិន័យ 16:3-9 KHOV

3 នេះ​ហើយ​ជា​ច្បាប់ ដែល​អើរ៉ុន​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បាន គឺ​ដោយ​យក​គោ​ឈ្មោល​ស្ទាវ​១​មក សំរាប់​ជា​ដង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​ដុត

4 ត្រូវ​ឲ្យ​ពាក់​អាវ​ខ្លូត‌ទេស​បរិសុទ្ធ និង​ស្លៀក​ខោ​ស្នាប់​ភ្លៅ​ខ្លូត‌ទេស ព្រម​ទាំង​ក្រវាត់​ខ្សែ​ក្រវាត់​ខ្លូត‌ទេស ហើយ​ពាក់​មួក​ខ្លូត‌ទេស​នៅ​ក្បាល នោះ​ជា​សំលៀក‌បំពាក់​បរិសុទ្ធ បាន​ជា​ត្រូវ​ឲ្យ​ងូត​ទឹក​សិន រួច​សឹម​ស្លៀក‌ពាក់​របស់​ទាំង​នោះ​ជា​ខាង​ក្រោយ

5 រួច​ត្រូវ​យក​ពពែ​ឈ្មោល​២ សំរាប់​ជា​ដង្វាយ​លោះ​បាប និង​ចៀម​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​ដុត ពី​ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល។

6 អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​នោះ ទុក​ជា​ដង្វាយ​ថ្វាយ​ដោយ​ព្រោះ​ខ្លួន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន ហើយ​នឹង​ពូជ‌ពង្ស​ផង

7 រួច​ត្រូវ​យក​ពពែ​ឈ្មោល​ទាំង​២​នោះ ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ

8 ហើយ​ចាប់​ឆ្នោត​ពពែ​ទាំង​២​នោះ ១​សំរាប់​ព្រះ‌យេហូវ៉ា ១​ទៀត​សំរាប់​បំបរ‌បង់​ទៅ

9 អើរ៉ុន​ត្រូវ​យក​ពពែ ដែល​ចាប់​ឆ្នោត​ត្រូវ​សំរាប់​ព្រះ‌យេហូវ៉ា មក​ថ្វាយ​ទុក​ជា​ដង្វាយ​លោះ​បាប