លេវីវិន័យ 16:6-12 KHOV

6 អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប​នោះ ទុក​ជា​ដង្វាយ​ថ្វាយ​ដោយ​ព្រោះ​ខ្លួន ដើម្បី​ឲ្យ​បាន​ធួន​នឹង​ខ្លួន ហើយ​នឹង​ពូជ‌ពង្ស​ផង

7 រួច​ត្រូវ​យក​ពពែ​ឈ្មោល​ទាំង​២​នោះ ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ

8 ហើយ​ចាប់​ឆ្នោត​ពពែ​ទាំង​២​នោះ ១​សំរាប់​ព្រះ‌យេហូវ៉ា ១​ទៀត​សំរាប់​បំបរ‌បង់​ទៅ

9 អើរ៉ុន​ត្រូវ​យក​ពពែ ដែល​ចាប់​ឆ្នោត​ត្រូវ​សំរាប់​ព្រះ‌យេហូវ៉ា មក​ថ្វាយ​ទុក​ជា​ដង្វាយ​លោះ​បាប

10 តែ​ឯ​ពពែ​ដែល​ចាប់​ឆ្នោត​ត្រូវ​សំរាប់​បំបរ‌បង់​ទៅ នោះ​ត្រូវ​យក​មក​ដាក់​ទាំង​រស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ធួន​នឹង​បាប រួច​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​លែង​ឯ​ទី​រហោ‌ស្ថាន។

11 ត្រូវ​ឲ្យ​អើរ៉ុន​នាំ​គោ​ឈ្មោល​នៃ​ដង្វាយ​លោះ​បាប ដែល​សំរាប់​ខ្លួន​មក​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​នឹង​ពូជ‌ពង្ស​ដែរ រួច​សំឡាប់​គោ​នោះ​ថ្វាយ​ដោយ​ព្រោះ​បាប​ខ្លួន

12 ត្រូវ​ឲ្យ​យក​ជើង‌ពាន​ដាក់​ពេញ​ដោយ​រងើក​ភ្លើង ពី​លើ​អាសនា​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​យក​គ្រឿង​ក្រអូប​ដែល​បុក​យ៉ាង​ម៉ដ្ត ចំនួន​២​ក្តាប់ នាំ​ចូល​ទៅ​ខាង​ក្នុង​វាំង‌នន