8 ហើយចាប់ឆ្នោតពពែទាំង២នោះ ១សំរាប់ព្រះយេហូវ៉ា ១ទៀតសំរាប់បំបរបង់ទៅ
9 អើរ៉ុនត្រូវយកពពែ ដែលចាប់ឆ្នោតត្រូវសំរាប់ព្រះយេហូវ៉ា មកថ្វាយទុកជាដង្វាយលោះបាប
10 តែឯពពែដែលចាប់ឆ្នោតត្រូវសំរាប់បំបរបង់ទៅ នោះត្រូវយកមកដាក់ទាំងរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានធួននឹងបាប រួចចាត់គេឲ្យនាំយកទៅលែងឯទីរហោស្ថាន។
11 ត្រូវឲ្យអើរ៉ុននាំគោឈ្មោលនៃដង្វាយលោះបាប ដែលសំរាប់ខ្លួនមកឲ្យធួននឹងខ្លួន ហើយនឹងពូជពង្សដែរ រួចសំឡាប់គោនោះថ្វាយដោយព្រោះបាបខ្លួន
12 ត្រូវឲ្យយកជើងពានដាក់ពេញដោយរងើកភ្លើង ពីលើអាសនាដែលនៅចំពោះព្រះយេហូវ៉ា ហើយយកគ្រឿងក្រអូបដែលបុកយ៉ាងម៉ដ្ត ចំនួន២ក្តាប់ នាំចូលទៅខាងក្នុងវាំងនន
13 រួចរោយចុះនៅលើភ្លើងចំពោះព្រះយេហូវ៉ា ដើម្បីឲ្យផ្សែងនៃគ្រឿងក្រអូបនោះហុយឡើង ទៅបាំងទីសន្តោសប្រោសដែលនៅលើហឹបនៃសេចក្ដីបន្ទាល់ ក្រែងលោត្រូវស្លាប់
14 ហើយត្រូវយកឈាមគោនោះ ទៅប្រោះដោយម្រាមដៃលើប៉ែកខាងកើត នៃទីសន្តោសប្រោស ឯខាងមុខទីសន្តោសប្រោស ក៏ត្រូវប្រោះឈាមដោយម្រាមដៃអស់៧ដងដែរ។