10 ឯអ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬអ្នកប្រទេសក្រៅណានៅកណ្តាលគេ ដែលនឹងបរិភោគឈាមអ្វីក៏ដោយ នោះអញនឹងតាំងមុខទាស់នឹងអ្នកដែលបរិភោគឈាមនោះ ហើយនឹងកាត់គេចេញពីសាសន៍របស់ខ្លួន
11 ដ្បិតជីវិតនៃរូបសាច់ នោះនៅក្នុងឈាម ហើយអញបានឲ្យឈាមដល់ឯងរាល់គ្នា សំរាប់នឹងថ្វាយនៅលើអាសនា ដើម្បីឲ្យបានធួននឹងជីវិតឯង ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន
12 ដោយហេតុនោះបានជាអញហាមដល់ពួកកូនចៅអ៊ីស្រាអែលថា កុំឲ្យអ្នកណាក្នុងពួកឯងរាល់គ្នាបរិភោគឈាមឲ្យសោះ ក៏មិនត្រូវឲ្យពួកប្រទេសក្រៅ ដែលនៅកណ្តាលឯងរាល់គ្នាបរិភោគដែរ
13 ឯអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឬក្នុងពួកប្រទេសក្រៅនៅជាមួយ ដែលដេញចាប់បានសត្វជើង៤ ឬសត្វស្លាប ដែលបរិភោគបាន ត្រូវឲ្យអ្នកនោះសំរក់ឈាមចោលចេញ រួចយកដីគ្របវិញ
14 ដ្បិតឈាមជាជីវិតនៃអស់ទាំងសត្វ ឈាម និងជីវិតនោះ គឺតែ១ទេ ដោយហេតុនោះ បានជាអញហាមដល់ពួកកូនចៅអ៊ីស្រាអែលថា ឯងរាល់គ្នាមិនត្រូវបរិភោគឈាមនៃសត្វណាមួយឡើយ គឺព្រោះជីវិតនៃសត្វទាំងឡាយជាឈាមនោះឯង អ្នកណាដែលបរិភោគ នោះនឹងត្រូវកាត់កាល់ចេញជាពិត
15 ហើយអស់អ្នកណាដែលបរិភោគសត្វ ដែលស្លាប់ដោយខ្លួនឯង ឬមានសត្វណាហែកសំឡាប់ ទោះបើអ្នកនោះកើតក្នុងស្រុក ឬជាអ្នកប្រទេសក្រៅក្តី នោះត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាមិនស្អាត រហូតដល់ល្ងាច នោះទើបនឹងបានស្អាតវិញ
16 តែបើមិនបានបោក ឬងូតទឹកចេញទេ អ្នកនោះត្រូវទ្រាំទ្រក្នុងសេចក្ដីទុច្ចរិតរបស់ខ្លួនហើយ។