លេវីវិន័យ 17:5-11 KHOV

5 នេះ​ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​នាំ​អស់​ទាំង​យញ្ញ‌បូជា​នៃ​គេ ដែល​តែង​ថ្វាយ​នៅ​វាល មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​វិញ គឺ​មក​ឯ​សង្ឃ ដើម្បី​នឹង​ថ្វាយ​ទុក​ជា​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា

6 នោះ​សង្ឃ​នឹង​ប្រោះ​ឈាម​នៅ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ ហើយ​នឹង​ដុត​ខ្លាញ់​ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា​ដែរ

7 ដូច្នេះ គេ​នឹង​មិន​ថ្វាយ​យញ្ញ‌បូជា​របស់​គេ​ចំពោះ​រូប​សត្វ​ដែល​គេ​ផិត​ទៅ​តាម​នោះ​ទៀត​ឡើយ នេះ​ហើយ​ជា​ច្បាប់​នៅ​អស់‌កល្ប‌ជានិច្ច សំរាប់​គ្រប់​ទាំង​ដំណ​គេ​ត​រៀង​ទៅ

8 ត្រូវ​ឲ្យ​ប្រាប់​គេ​ថា អស់​អ្នក​ណា​ក្នុង​ពួក‌វង្ស​អ៊ីស្រា‌អែល ឬ​អ្នក​ប្រទេស​ក្រៅ​ណា​នៅ​កណ្តាល​គេ ដែល​ថ្វាយ​ដង្វាយ​ដុត ឬ​យញ្ញ‌បូជា

9 ឥត​នាំ​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ ដើម្បី​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​ត្រូវ​កាត់‌កាល់​ពី​សាសន៍​របស់​ខ្លួន​ចេញ។

10 ឯ​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​អ្នក​ប្រទេស​ក្រៅ​ណា​នៅ​កណ្តាល​គេ ដែល​នឹង​បរិភោគ​ឈាម​អ្វី​ក៏​ដោយ នោះ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​ដែល​បរិភោគ​ឈាម​នោះ ហើយ​នឹង​កាត់​គេ​ចេញ​ពី​សាសន៍​របស់​ខ្លួន

11 ដ្បិត​ជីវិត​នៃ​រូប​សាច់ នោះ​នៅ​ក្នុង​ឈាម ហើយ​អញ​បាន​ឲ្យ​ឈាម​ដល់​ឯង​រាល់​គ្នា សំរាប់​នឹង​ថ្វាយ​នៅ​លើ​អាសនា ដើម្បី​ឲ្យ​បាន​ធួន​នឹង​ជីវិត​ឯង ដ្បិត​គឺ​ជា​ឈាម​នោះ​ឯង​ដែល​ធួន​នឹង​ព្រលឹង​បាន