លេវីវិន័យ 18:10-16 KHOV

10 ឯ​កេរ‌ខ្មាស​របស់​ចៅ​ស្រី​ខាង​កូន​ប្រុស ឬ​ខាង​កូន​ស្រី​ឯង នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​គឺ​ជា​កេរ‌ខ្មាស​របស់​ខ្លួន​ឯង​ហើយ

11 ឯ​កេរ‌ខ្មាស​របស់​កូន​ស្រី​នៃ​ប្រពន្ធ​ឪពុក​ឯង ដែល​ឪពុក​ឯង​បង្កើត​មក នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​នាង​នោះ​ជា​បង ឬ​ប្អូន​ស្រី​បង្កើត​នឹង​ឯង​ហើយ

12 កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ម្តាយ​ធំ ឬ​ម្តាយ​មីង​ខាង​ឪពុក​ឯង​ឡើយ ដ្បិត​នាង​នោះ​ជា​សាច់​បង្កើត​នឹង​ឪពុក​ឯង

13 ក៏​កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ម្តាយ​ធំ ឬ​ម្តាយ​មីង​ខាង​ម្តាយ​ឯង​ដែរ ដ្បិត​នាង​ជា​សាច់​បង្កើត​នឹង​ម្តាយ​ឯង​ហើយ

14 កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ឪពុក​ធំ ឬ​ឪពុក​មា​ខាង​ឪពុក​ឯង គឺ​មិន​ត្រូវ​ចូល​ទៅ​ជិត​ប្រពន្ធ​គាត់​ឡើយ ដ្បិត​នាង​ជា​ម្តាយ​ធំ ឬ​ម្តាយ​មីង​ឯង​ហើយ

15 កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​កូន​ប្រសា​ស្រី​ឯង​ដែរ ដ្បិត​នាង​ជា​ប្រពន្ធ​របស់​កូន​ឯង​ហើយ ដូច្នេះ មិន​ត្រូវ​បើក​កេរ‌ខ្មាស​របស់​នាង​ឡើយ

16 កុំ​ឲ្យ​បើក​កេរ‌ខ្មាស​ប្រពន្ធ​របស់​បង ឬ​ប្អូន​ប្រុស​ឯង​ឡើយ នោះ​គឺ​ជា​កេរ‌ខ្មាស​របស់​បង ឬ​ប្អូន​ប្រុស​ឯង​ហើយ