លេវីវិន័យ 18:13-19 KHOV

13 ក៏​កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ម្តាយ​ធំ ឬ​ម្តាយ​មីង​ខាង​ម្តាយ​ឯង​ដែរ ដ្បិត​នាង​ជា​សាច់​បង្កើត​នឹង​ម្តាយ​ឯង​ហើយ

14 កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ឪពុក​ធំ ឬ​ឪពុក​មា​ខាង​ឪពុក​ឯង គឺ​មិន​ត្រូវ​ចូល​ទៅ​ជិត​ប្រពន្ធ​គាត់​ឡើយ ដ្បិត​នាង​ជា​ម្តាយ​ធំ ឬ​ម្តាយ​មីង​ឯង​ហើយ

15 កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​កូន​ប្រសា​ស្រី​ឯង​ដែរ ដ្បិត​នាង​ជា​ប្រពន្ធ​របស់​កូន​ឯង​ហើយ ដូច្នេះ មិន​ត្រូវ​បើក​កេរ‌ខ្មាស​របស់​នាង​ឡើយ

16 កុំ​ឲ្យ​បើក​កេរ‌ខ្មាស​ប្រពន្ធ​របស់​បង ឬ​ប្អូន​ប្រុស​ឯង​ឡើយ នោះ​គឺ​ជា​កេរ‌ខ្មាស​របស់​បង ឬ​ប្អូន​ប្រុស​ឯង​ហើយ

17 កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ស្ត្រី​ណា ហើយ​នឹង​កូន​ស្រី​នាង​ផង​នោះ​ឡើយ ក៏​មិន​ត្រូវ​យក​ចៅ​ស្រី​ខាង​កូន​ប្រុស ឬ​ខាង​កូន​ស្រី​នាង ដើម្បី​នឹង​បើក​កេរ‌ខ្មាស​ដែរ ដ្បិត​នោះ​ជា​សាច់​ជិត​នឹង​នាង​ពេក គឺ​ជា​ការ​អាក្រក់​ជួជាតិ​ហើយ

18 ហើយ​កុំ​ឲ្យ​យក​ប្រពន្ធ​ថែម​ទាំង​បង ឬ​ប្អូន​ស្រី​របស់​នាង ឲ្យ​បាន​ប្រណាំង​ប្រជែង​នឹង​ប្រពន្ធ​ឯង ដើម្បី​នឹង​បើក​កេរ‌ខ្មាស​នាង​ផង កំពុង​ដែល​ប្រពន្ធ​នៅ​រស់​នោះ​ឡើយ។

19 កុំ​ឲ្យ​ចូល​ទៅ​ជិត​ស្ត្រី​ណា ដើម្បី​នឹង​បើក​កេរ‌ខ្មាស​នាង​កំពុង​ដែល​មាន​រដូវ​នោះ​ឡើយ