16 កុំឲ្យបើកកេរខ្មាសប្រពន្ធរបស់បង ឬប្អូនប្រុសឯងឡើយ នោះគឺជាកេរខ្មាសរបស់បង ឬប្អូនប្រុសឯងហើយ
17 កុំឲ្យបើកកេរខ្មាសរបស់ស្ត្រីណា ហើយនឹងកូនស្រីនាងផងនោះឡើយ ក៏មិនត្រូវយកចៅស្រីខាងកូនប្រុស ឬខាងកូនស្រីនាង ដើម្បីនឹងបើកកេរខ្មាសដែរ ដ្បិតនោះជាសាច់ជិតនឹងនាងពេក គឺជាការអាក្រក់ជួជាតិហើយ
18 ហើយកុំឲ្យយកប្រពន្ធថែមទាំងបង ឬប្អូនស្រីរបស់នាង ឲ្យបានប្រណាំងប្រជែងនឹងប្រពន្ធឯង ដើម្បីនឹងបើកកេរខ្មាសនាងផង កំពុងដែលប្រពន្ធនៅរស់នោះឡើយ។
19 កុំឲ្យចូលទៅជិតស្ត្រីណា ដើម្បីនឹងបើកកេរខ្មាសនាងកំពុងដែលមានរដូវនោះឡើយ
20 កុំឲ្យសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាងឯង ដែលនឹងនាំឲ្យខ្លួនស្មោកគ្រោកជាមួយនឹងនាងនោះឡើយ
21 មិនត្រូវឲ្យកូនចៅរបស់ឯងណាមួយចូលកាត់ភ្លើងថ្វាយដល់ព្រះម៉ូឡុកឲ្យសោះ ក៏កុំឲ្យបង្អាប់ដល់ព្រះនាមព្រះនៃឯងឡើយ អញនេះជាព្រះយេហូវ៉ា
22 កុំឲ្យរួមដំណេកនឹងប្រុស ដូចជារួមនឹងស្រីឡើយ ដ្បិតនោះជាអំពើគួរខ្ពើមឆ្អើម