លេវីវិន័យ 18:18-24 KHOV

18 ហើយ​កុំ​ឲ្យ​យក​ប្រពន្ធ​ថែម​ទាំង​បង ឬ​ប្អូន​ស្រី​របស់​នាង ឲ្យ​បាន​ប្រណាំង​ប្រជែង​នឹង​ប្រពន្ធ​ឯង ដើម្បី​នឹង​បើក​កេរ‌ខ្មាស​នាង​ផង កំពុង​ដែល​ប្រពន្ធ​នៅ​រស់​នោះ​ឡើយ។

19 កុំ​ឲ្យ​ចូល​ទៅ​ជិត​ស្ត្រី​ណា ដើម្បី​នឹង​បើក​កេរ‌ខ្មាស​នាង​កំពុង​ដែល​មាន​រដូវ​នោះ​ឡើយ

20 កុំ​ឲ្យ​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ឯង ដែល​នឹង​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ជា​មួយ​នឹង​នាង​នោះ​ឡើយ

21 មិន​ត្រូវ​ឲ្យ​កូន​ចៅ​របស់​ឯង​ណា​មួយ​ចូល​កាត់​ភ្លើង​ថ្វាយ​ដល់​ព្រះ​ម៉ូឡុក​ឲ្យ​សោះ ក៏​កុំ​ឲ្យ​បង្អាប់​ដល់​ព្រះ‌នាម​ព្រះ​នៃ​ឯង​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

22 កុំ​ឲ្យ​រួម​ដំណេក​នឹង​ប្រុស ដូច​ជា​រួម​នឹង​ស្រី​ឡើយ ដ្បិត​នោះ​ជា​អំពើ​គួរ​ខ្ពើម​ឆ្អើម

23 ក៏​កុំ​ឲ្យ​រួម​សង្វាស​នឹង​សត្វ​ណា ជា​ការ​ដែល​នាំ​ឲ្យ​ស្មោក‌គ្រោក​ជា​មួយ​នោះ​ឡើយ ហើយ​ស្រី​ក៏​មិន​ត្រូវ​ឈរ​នៅ​មុខ​សត្វ ដើម្បី​នឹង​រួម​សង្វាស​ជា​មួយ​នោះ​ដែរ ដ្បិត​ជា​ការ​ច្របូក‌ច្របល់​ដ៏​លាមក

24 កុំ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក ដោយ​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ណា​មួយ​ឡើយ ដ្បិត​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​អញ​បណ្តេញ​ចេញ​ពី​មុខ​ឯង​រាល់​គ្នា នោះ​បាន​ស្មោក‌គ្រោក​ចំពោះ​អំពើ​ទាំង​នេះ​ហើយ