27 ដ្បិតពួកអ្នកនៅស្រុកនោះដែលអាស្រ័យនៅមុនឯងរាល់គ្នា គេបានប្រព្រឹត្តអស់ទាំងអំពើគួរខ្ពើមឆ្អើមនោះ ហើយស្រុករបស់គេក៏បានត្រូវស្មោកគ្រោកទៅ
28 ដូច្នេះ បើកាលណាឯងរាល់គ្នានាំឲ្យស្រុកនោះទៅជាស្មោកគ្រោកដែរ នោះក្រែងស្រុកនោះនឹងក្អួតឯងរាល់គ្នាចេញទៀត ដូចជាបានក្អួតពួកសាសន៍ដទៃដែលនៅមុនឯងរាល់គ្នាផង
29 ដ្បិតអ្នកណាដែលប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះ អ្នកនោះឯងនឹងត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ
30 ដូច្នេះ ត្រូវឲ្យឯងរាល់គ្នារក្សាបញ្ញើរបស់អញ ដើម្បីកុំឲ្យប្រព្រឹត្តតាមទំលាប់គួរខ្ពើមទាំងនោះ ដែលគេបានប្រព្រឹត្តមុនឯងរាល់គ្នាឡើយ ហើយដើម្បីកុំឲ្យឯងរាល់គ្នានាំឲ្យខ្លួនស្មោកគ្រោកដោយសារអំពើទាំងនោះផង អញនេះ គឺជាយេហូវ៉ាជាព្រះនៃឯងរាល់គ្នាហើយ។