22 នោះត្រូវឲ្យសង្ឃថ្វាយចៀមឈ្មោលនៃដង្វាយ ដោយព្រោះការរំលងនោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានធួននឹងបាបរបស់អ្នកនោះ រួចទ្រង់នឹងអត់ទោសចំពោះបាបដែលអ្នកនោះបានប្រព្រឹត្ត។
23 កាលណាឯងរាល់គ្នាបានចូលទៅនៅក្នុងស្រុក ហើយបានដាំដើមឈើគ្រប់មុខឲ្យមានផ្លែបរិភោគ នោះត្រូវឲ្យរាប់ផ្លែឈើនោះ ទុកដូចជាមនុស្ស ដែលមិនកាត់ស្បែក គឺត្រូវរាប់ទុកដូចជាមិនបានកាត់ស្បែកអស់រវាង៣ឆ្នាំ មិនត្រូវបរិភោគផ្លែនោះឡើយ
24 តែដល់ឆ្នាំទី៤ ផ្លែឈើទាំងនោះនឹងបានបរិសុទ្ធវិញ សំរាប់នឹងថ្វាយដល់ព្រះយេហូវ៉ាដោយអរសប្បាយ
25 លុះដល់ឆ្នាំទី៥ នោះនឹងបរិភោគបាន នេះដើម្បីដើមឈើទាំងនោះបានចំរើនផលផ្លែឲ្យឯងរាល់គ្នា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
26 មិនត្រូវឲ្យឯងរាល់គ្នាបរិភោគសាច់ណាដែលជាប់មានទាំងឈាមផងនោះឡើយ មិនត្រូវប្រើរបៀនរបស់គ្រូអង្គុយធម៌ ឬមើលនក្ខត្តឫក្សផង
27 មិនត្រូវកោរក្រឡឹងសក់ក្បាលជុំវិញ ឬកាត់ដំរឹមពុកចង្ការបស់ឯងឡើយ
28 ក៏មិនត្រូវឆូតស្បែកដោយកាន់ទុក្ខមនុស្សស្លាប់ ឬសាក់ខ្លួនផងដែរ អញនេះជាព្រះយេហូវ៉ា។