29 កុំឲ្យបង្ខូចកូនស្រីឯង ដោយធ្វើឲ្យទៅជាស្រីសំផឹងឡើយ ក្រែងស្រុកឯងទៅជាសហាយស្មន់គ្រប់គ្នា ហើយបានពេញជាសេចក្ដីអាក្រក់ជួជាតិ
30 ត្រូវឲ្យរក្សាថ្ងៃឈប់សំរាករបស់អញ ហើយត្រូវកោតខ្លាចដល់ទីបរិសុទ្ធរបស់អញផង អញនេះជាព្រះយេហូវ៉ា។
31 កុំឲ្យឯងរាល់គ្នាបែរទៅតាមពួកគ្រូខាប ឬគ្រូមន្តគាថាឡើយ កុំឲ្យពឹងរកគេឲ្យសោះ ក្រែងឯងទៅជាស្មោកគ្រោកដោយសារគេដែរ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
32 ត្រូវឲ្យឯងក្រោកឡើងឈរនៅមុខមនុស្សចាស់សក់ស ត្រូវគោរពដល់មនុស្សមានវ័យចំរើន ហើយត្រូវកោតខ្លាចដល់ព្រះនៃឯងដែរ អញនេះជាព្រះយេហូវ៉ា
33 បើមានមនុស្សប្រទេសក្រៅណាមកស្នាក់នៅក្នុងស្រុកជាមួយនឹងឯង នោះកុំឲ្យធ្វើបាបគេឡើយ
34 ឯអ្នកប្រទេសក្រៅដែលមកស្នាក់នៅក្នុងពួកឯងរាល់គ្នា នោះត្រូវទុកដូចជាកើតនៅស្រុកឯងវិញ ហើយត្រូវស្រឡាញ់គេដូចជាខ្លួនឯងដែរ ដ្បិតឯងរាល់គ្នាពីដើមក៏ជាអ្នកស្នាក់នៅក្នុងស្រុកអេស៊ីព្ទដែរ អញនេះគឺព្រះយេហូវ៉ាជាព្រះនៃឯងរាល់គ្នា។
35 មិនត្រូវឲ្យឯងរាល់គ្នាប្រព្រឹត្តទុច្ចរិតក្នុងរឿងក្តី ឬក្នុងការវាស់ ឬថ្លឹង ឬវាល់ឡើយ