លេវីវិន័យ 19:3-9 KHOV

3 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កោត‌ខ្លាច​ដល់​ឪពុក​ម្តាយ​ឯង​រៀង​ខ្លួន ហើយ​រក្សា​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ដែរ អញ​នេះ​ហើយ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា

4 កុំ​ឲ្យ​ឯង​រាល់​គ្នា​បែរ​ទៅ​តាម​រូប​ព្រះ​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ព្រះ​សិត​សំរាប់​ឯង​រាល់​គ្នា​ផង អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

5 កាល​ណា​ឯង​រាល់​គ្នា​ថ្វាយ​យញ្ញ‌បូជា នៃ​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​ដើម្បី​ឲ្យ​ទ្រង់​បាន​ទទួល​ឯង

6 ត្រូវ​តែ​បរិភោគ​ដង្វាយ​នោះ​នៅ​ថ្ងៃ​ដែល​ថ្វាយ ហើយ​នៅ​ថ្ងៃ​ស្អែក​ក៏​បាន តែ​បើ​មាន​អ្វី​នៅ​សល់​ដល់​ថ្ងៃ​ទី​៣ នោះ​ត្រូវ​ដុត​នឹង​ភ្លើង​វិញ

7 បើ​សិន​ជា​បរិភោគ​ដង្វាយ​នោះ​នៅ​ថ្ងៃ​ទី​៣ នោះ​ជា​សេចក្ដី​ខ្ពើម​ឆ្អើម​ហើយ ទ្រង់​មិន​ទទួល​ដង្វាយ​នោះ​ទេ

8 ហើយ​អស់​អ្នក​ណា​ដែល​បរិភោគ នោះ​នឹង​ត្រូវ​ទ្រាំទ្រ និង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន ដ្បិត​អ្នក​នោះ​បាន​បង្អាប់​ដង្វាយ​បរិសុទ្ធ​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ។

9 កាល​ណា​ឯង​រាល់​គ្នា​ច្រូត​ចំរូត​នៅ​ស្រែ នោះ​មិន​ត្រូវ​ច្រូត​ឲ្យ​ដល់​កៀន​ដី​របស់​ឯង​ទាំង​អស់​ទេ ក៏​មិន​ត្រូវ​សន្សំ​រើស​គួរ​ស្រូវ​ដែល​បាន​ជ្រុះ​នោះ​ផង