5 កាលណាឯងរាល់គ្នាថ្វាយយញ្ញបូជា នៃដង្វាយមេត្រីដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយដើម្បីឲ្យទ្រង់បានទទួលឯង
6 ត្រូវតែបរិភោគដង្វាយនោះនៅថ្ងៃដែលថ្វាយ ហើយនៅថ្ងៃស្អែកក៏បាន តែបើមានអ្វីនៅសល់ដល់ថ្ងៃទី៣ នោះត្រូវដុតនឹងភ្លើងវិញ
7 បើសិនជាបរិភោគដង្វាយនោះនៅថ្ងៃទី៣ នោះជាសេចក្ដីខ្ពើមឆ្អើមហើយ ទ្រង់មិនទទួលដង្វាយនោះទេ
8 ហើយអស់អ្នកណាដែលបរិភោគ នោះនឹងត្រូវទ្រាំទ្រ និងសេចក្ដីទុច្ចរិតរបស់ខ្លួន ដ្បិតអ្នកនោះបានបង្អាប់ដង្វាយបរិសុទ្ធរបស់ផងព្រះយេហូវ៉ា ហើយអ្នកនោះឯងនឹងត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ។
9 កាលណាឯងរាល់គ្នាច្រូតចំរូតនៅស្រែ នោះមិនត្រូវច្រូតឲ្យដល់កៀនដីរបស់ឯងទាំងអស់ទេ ក៏មិនត្រូវសន្សំរើសគួរស្រូវដែលបានជ្រុះនោះផង
10 ហើយក៏មិនត្រូវសន្សំបេះផ្លែទំពាំងបាយជូរ ឬរើសផ្លែដែលជ្រុះនៅចំការរបស់ឯងដែរ ត្រូវទុកសំរាប់ឲ្យពួកអ្នកក្រ និងពួកអ្នកស្នាក់វិញ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
11 មិនត្រូវឲ្យឯងរាល់គ្នាលួច ឬប្រព្រឹត្តឆបោក ឬកុហកគ្នាទៅវិញទៅមកឡើយ