7 បើសិនជាបរិភោគដង្វាយនោះនៅថ្ងៃទី៣ នោះជាសេចក្ដីខ្ពើមឆ្អើមហើយ ទ្រង់មិនទទួលដង្វាយនោះទេ
8 ហើយអស់អ្នកណាដែលបរិភោគ នោះនឹងត្រូវទ្រាំទ្រ និងសេចក្ដីទុច្ចរិតរបស់ខ្លួន ដ្បិតអ្នកនោះបានបង្អាប់ដង្វាយបរិសុទ្ធរបស់ផងព្រះយេហូវ៉ា ហើយអ្នកនោះឯងនឹងត្រូវកាត់កាល់ពីសាសន៍ខ្លួនចេញ។
9 កាលណាឯងរាល់គ្នាច្រូតចំរូតនៅស្រែ នោះមិនត្រូវច្រូតឲ្យដល់កៀនដីរបស់ឯងទាំងអស់ទេ ក៏មិនត្រូវសន្សំរើសគួរស្រូវដែលបានជ្រុះនោះផង
10 ហើយក៏មិនត្រូវសន្សំបេះផ្លែទំពាំងបាយជូរ ឬរើសផ្លែដែលជ្រុះនៅចំការរបស់ឯងដែរ ត្រូវទុកសំរាប់ឲ្យពួកអ្នកក្រ និងពួកអ្នកស្នាក់វិញ អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។
11 មិនត្រូវឲ្យឯងរាល់គ្នាលួច ឬប្រព្រឹត្តឆបោក ឬកុហកគ្នាទៅវិញទៅមកឡើយ
12 ហើយមិនត្រូវស្បថបំពានដោយនូវឈ្មោះអញ ទាំងបង្អាប់ដល់ព្រះនាមព្រះនៃឯងឡើយ អញនេះជាព្រះយេហូវ៉ា
13 មិនត្រូវឲ្យឯងសង្កត់សង្កិនអ្នកជិតខាង ឬរឹបជាន់គេឡើយ ក៏មិនត្រូវទុកឈ្នួលរបស់ជើងឈ្នួលឯងឲ្យនៅដល់ព្រឹកដែរ