លេវីវិន័យ 19:8-14 KHOV

8 ហើយ​អស់​អ្នក​ណា​ដែល​បរិភោគ នោះ​នឹង​ត្រូវ​ទ្រាំទ្រ និង​សេចក្ដី​ទុច្ចរិត​របស់​ខ្លួន ដ្បិត​អ្នក​នោះ​បាន​បង្អាប់​ដង្វាយ​បរិសុទ្ធ​របស់​ផង​ព្រះ‌យេហូវ៉ា ហើយ​អ្នក​នោះ​ឯង​នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ។

9 កាល​ណា​ឯង​រាល់​គ្នា​ច្រូត​ចំរូត​នៅ​ស្រែ នោះ​មិន​ត្រូវ​ច្រូត​ឲ្យ​ដល់​កៀន​ដី​របស់​ឯង​ទាំង​អស់​ទេ ក៏​មិន​ត្រូវ​សន្សំ​រើស​គួរ​ស្រូវ​ដែល​បាន​ជ្រុះ​នោះ​ផង

10 ហើយ​ក៏​មិន​ត្រូវ​សន្សំ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ឬ​រើស​ផ្លែ​ដែល​ជ្រុះ​នៅ​ចំការ​របស់​ឯង​ដែរ ត្រូវ​ទុក​សំរាប់​ឲ្យ​ពួក​អ្នក​ក្រ និង​ពួក​អ្នក​ស្នាក់​វិញ អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

11 មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​លួច ឬ​ប្រព្រឹត្ត​ឆ‌បោក ឬ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ

12 ហើយ​មិន​ត្រូវ​ស្បថ​បំពាន​ដោយ​នូវ​ឈ្មោះ​អញ ទាំង​បង្អាប់​ដល់​ព្រះ‌នាម​ព្រះ​នៃ​ឯង​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

13 មិន​ត្រូវ​ឲ្យ​ឯង​សង្កត់‌សង្កិន​អ្នក​ជិត​ខាង ឬ​រឹប​ជាន់​គេ​ឡើយ ក៏​មិន​ត្រូវ​ទុក​ឈ្នួល​របស់​ជើង​ឈ្នួល​ឯង​ឲ្យ​នៅ​ដល់​ព្រឹក​ដែរ

14 មិន​ត្រូវ​ជេរ​ប្រមាថ​ចំពោះ​មនុស្ស​ថ្លង់ ឬ​ធ្វើ​អ្វី​ឲ្យ​មនុស្ស​ខ្វាក់​ដួល​នោះ​ឡើយ គឺ​ត្រូវ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​នៃ​ឯង​វិញ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា។