10 ឯចំណែកដង្វាយម្សៅដែលនៅសល់ នោះនឹងបានជារបស់សំរាប់អើរ៉ុន និងពួកកូនលោកវិញ ជារបស់បរិសុទ្ធបំផុត ក្នុងអស់ទាំងដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
11 រីឯដង្វាយម្សៅណាដែលឯងរាល់គ្នានឹងថ្វាយដល់ព្រះយេហូវ៉ា នោះមិនត្រូវឲ្យលាយដោយដំបែឡើយ ដ្បិតមិនត្រូវដុតដំបែ ឬទឹកឃ្មុំ ទុកជាដង្វាយថ្វាយដល់ព្រះយេហូវ៉ាទេ
12 របស់ទាំង២នោះ ត្រូវថ្វាយដល់ព្រះយេហូវ៉ាទុកជាផលដំបូងវិញ តែមិនត្រូវដុតនៅលើអាសនា សំរាប់ជាក្លិនឈ្ងុយឡើយ
13 ហើយអស់ទាំងដង្វាយម្សៅដែលឯងថ្វាយ នោះត្រូវបង់អំបិលផង ក៏មិនត្រូវឲ្យខាននឹងដាក់អំបិលនៃសេចក្ដីសញ្ញារបស់ព្រះនៃឯង ក្នុងដង្វាយម្សៅឡើយ ត្រូវតែបង់អំបិលចុះក្នុងគ្រប់ទាំងដង្វាយរបស់ឯង។
14 ហើយបើយកផលដំបូង មកថ្វាយជាដង្វាយម្សៅដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយគួរស្រូវថ្មីដែលលីង ហើយបុកទុកជាដង្វាយផលដំបូង
15 ត្រូវចាក់ប្រេង ហើយដាក់កំញានពីលើ នេះហើយជាដង្វាយម្សៅ
16 សង្ឃម្នាក់នឹងយកស្រូវ បុក១ចំណែកនឹងប្រេងខ្លះ ហើយនឹងកំញានទាំងអស់ ពីដង្វាយនោះ ដុតថ្វាយទុកជាទីរំឭក នេះជាដង្វាយដុតថ្វាយព្រះយេហូវ៉ា។