លេវីវិន័យ 2:9-15 KHOV

9 រួច​ត្រូវ​យក​១​ចំណែក​នៃ​ដង្វាយ​ម្សៅ​នោះ​ទុក​ជា​ទី​រំឭក ទៅ​ដុត​លើ​អាសនា គឺ​ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា

10 ឯ​ចំណែក​ដង្វាយ​ម្សៅ​ដែល​នៅ​សល់ នោះ​នឹង​បាន​ជា​របស់​សំរាប់​អើរ៉ុន និង​ពួក​កូន​លោក​វិញ ជា​របស់​បរិសុទ្ធ​បំផុត ក្នុង​អស់​ទាំង​ដង្វាយ ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។

11 រីឯ​ដង្វាយ​ម្សៅ​ណា​ដែល​ឯង​រាល់​គ្នា​នឹង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នោះ​មិន​ត្រូវ​ឲ្យ​លាយ​ដោយ​ដំបែ​ឡើយ ដ្បិត​មិន​ត្រូវ​ដុត​ដំបែ ឬ​ទឹក​ឃ្មុំ ទុក​ជា​ដង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទេ

12 របស់​ទាំង​២​នោះ ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ទុក​ជា​ផល​ដំបូង​វិញ តែ​មិន​ត្រូវ​ដុត​នៅ​លើ​អាសនា សំរាប់​ជា​ក្លិន​ឈ្ងុយ​ឡើយ

13 ហើយ​អស់​ទាំង​ដង្វាយ​ម្សៅ​ដែល​ឯង​ថ្វាយ នោះ​ត្រូវ​បង់​អំបិលផង ក៏​មិន​ត្រូវ​ឲ្យ​ខាន​នឹង​ដាក់​អំបិល​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ​នៃ​ឯង ក្នុង​ដង្វាយ​ម្សៅ​ឡើយ ត្រូវ​តែ​បង់​អំបិល​ចុះ​ក្នុង​គ្រប់​ទាំង​ដង្វាយ​របស់​ឯង។

14 ហើយ​បើ​យក​ផល​ដំបូង មក​ថ្វាយ​ជា​ដង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ថ្វាយ​គួរ​ស្រូវ​ថ្មី​ដែល​លីង ហើយ​បុក​ទុក​ជា​ដង្វាយ​ផល​ដំបូង

15 ត្រូវ​ចាក់​ប្រេង ហើយ​ដាក់​កំញាន​ពី​លើ នេះ​ហើយ​ជា​ដង្វាយ​ម្សៅ