17 បើមនុស្សណាយកបង ឬប្អូនស្រីខ្លួន ទោះបើជាកូនខាងឪពុក ឬម្តាយខ្លួនក្តី ហើយក៏ឃើញកេរខ្មាសនាង នាងក៏ឃើញកេរខ្មាសរបស់ប្រុសនោះ យ៉ាងនោះជាការគួរខ្មាសហើយ អ្នកទាំង២នឹងត្រូវកាត់កាល់ចេញនៅចំពោះមុខពួកកូនចៅសាសន៍របស់ខ្លួន ដោយព្រោះបានបើកកេរខ្មាសបង ឬប្អូនស្រីខ្លួន អ្នកនោះត្រូវទ្រាំទ្រនឹងសេចក្ដីទុច្ចរិតរបស់ខ្លួន
18 បើមនុស្សណារួមដំណេកជាមួយនឹងស្ត្រីដែលមានរដូវ ហើយបើកកេរខ្មាសនាងនោះ នោះឈ្មោះថាបានសំរាតក្បាលឈាមនាង ហើយនាងក៏បានបើកក្បាលឈាមខ្លួនដែរ អ្នកទាំង២នោះត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ
19 មិនត្រូវឲ្យបើកកេរខ្មាសម្តាយធំ ឬម្តាយមីងខាងម្តាយ ឬខាងឪពុកឯងឡើយ ដ្បិតយ៉ាងនោះ ឈ្មោះថាបានបកកេរញាតិសន្តានជិតដិតនឹងខ្លួនហើយ អ្នកទាំង២នោះនឹងត្រូវទ្រាំទ្រនឹងសេចក្ដីទុច្ចរិតរបស់ខ្លួន
20 ឬបើមនុស្សណារួមដំណេកជាមួយនឹងប្រពន្ធរបស់ឪពុកធំ ឬឪពុកមា នោះឈ្មោះថាបានបើកកេរខ្មាសរបស់ឪពុកធំឬមាខ្លួនហើយ អ្នកទាំង២នោះនឹងត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួន គេនឹងស្លាប់ទៅឥតមានកូន
21 បើមនុស្សណាយកប្រពន្ធរបស់បង ឬរបស់ប្អូនខ្លួន នោះគឺជាការស្មោកគ្រោកហើយ អ្នកនោះបានបើកកេរខ្មាសបង ឬប្អូនខ្លួន គេនឹងនៅឥតមានកូនឡើយ។
22 ដូច្នេះ ត្រូវឲ្យឯងរាល់គ្នាកាន់អស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់អញ ព្រមទាំងប្រព្រឹត្តតាមផង ក្រែងស្រុកដែលអញនាំឯងរាល់គ្នាចូលទៅនៅនោះ បានក្អួតឯងចេញដែរ
23 មិនត្រូវឲ្យដើរតាមអស់ទាំងទំនៀមរបស់សាសន៍ទាំងប៉ុន្មាន ដែលអញបណ្តេញពីមុខឯងរាល់គ្នាចេញឡើយ ដ្បិតគេបានប្រព្រឹត្តអំពើទាំងនោះហើយ បានជាអញខ្ពើមឆ្អើមដល់គេ