លេវីវិន័យ 20:5-11 KHOV

5 នោះ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​អ្នក​នោះ ព្រម​ទាំង​គ្រួសារ​គេ​ដែរ ហើយ​នឹង​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ ព្រម​ទាំង​អស់​អ្នក​ដែល​ផិត​ទៅ​តាម ដើម្បី​សហាយ‌ស្មន់​នឹង​ព្រះ​ម៉ូឡុក​នោះ​ផង។

6 ឯ​អ្នក​ណា​ដែល​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​ពួក​គ្រូ​មន្ត‌គាថា នឹង​ផិត​ទៅ​តាម​គេ នោះ​អញ​នឹង​តាំង​មុខ​ទាស់​ចំពោះ​អ្នក​នោះ ហើយ​នឹង​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ

7 ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ ហើយ​ឲ្យ​បាន​បរិសុទ្ធ​ចុះ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា

8 ត្រូវ​ឲ្យ​កាន់​អស់​ទាំង​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ

9 ឯ​អស់​អ្នក​ណា​ដែល​បង្អាប់​ដល់​ឪពុក​ម្តាយ​ខ្លួន នោះ​ត្រូវ​សំឡាប់​ចោល​ជា​មិន​ខាន ដ្បិត​បាន​បង្អាប់​ដល់​ឪពុក​ម្តាយ​ខ្លួន​ហើយ ដូច្នេះ ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ។

10 ឯ​អ្នក​ណា​ដែល​សហាយ‌ស្មន់​នឹង​ប្រពន្ធ​គេ គឺ​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​ត្រូវ​សំឡាប់​ចេញ​ទាំង​ប្រុស​ទាំង​ស្រី​ជា​មិន​ខាន

11 បើ​មនុស្ស​ណា​រួម​ដំណេក​នឹង​ប្រពន្ធ​របស់​ឪពុក នោះ​ឈ្មោះ​ថា​បាន​បើក​កេរ‌ខ្មាស​របស់​ឪពុក​ហើយ ត្រូវ​សំឡាប់​អ្នក​ទាំង​២​នោះ​ជា​កុំ​ខាន ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ