លេវីវិន័យ 20:7-13 KHOV

7 ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ ហើយ​ឲ្យ​បាន​បរិសុទ្ធ​ចុះ ដ្បិត​អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា

8 ត្រូវ​ឲ្យ​កាន់​អស់​ទាំង​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ

9 ឯ​អស់​អ្នក​ណា​ដែល​បង្អាប់​ដល់​ឪពុក​ម្តាយ​ខ្លួន នោះ​ត្រូវ​សំឡាប់​ចោល​ជា​មិន​ខាន ដ្បិត​បាន​បង្អាប់​ដល់​ឪពុក​ម្តាយ​ខ្លួន​ហើយ ដូច្នេះ ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ។

10 ឯ​អ្នក​ណា​ដែល​សហាយ‌ស្មន់​នឹង​ប្រពន្ធ​គេ គឺ​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​ត្រូវ​សំឡាប់​ចេញ​ទាំង​ប្រុស​ទាំង​ស្រី​ជា​មិន​ខាន

11 បើ​មនុស្ស​ណា​រួម​ដំណេក​នឹង​ប្រពន្ធ​របស់​ឪពុក នោះ​ឈ្មោះ​ថា​បាន​បើក​កេរ‌ខ្មាស​របស់​ឪពុក​ហើយ ត្រូវ​សំឡាប់​អ្នក​ទាំង​២​នោះ​ជា​កុំ​ខាន ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ

12 បើ​មនុស្ស​ណា​រួម​ដំណេក​នឹង​កូន​ប្រសា​ស្រី​របស់​ខ្លួន នោះ​ត្រូវ​ឲ្យ​សំឡាប់​ចោល​ទាំង​២​នាក់​ជា​កុំ​ខាន ដ្បិត​ជា​ការ​ប្រព្រឹត្ត​ច្របូក‌ច្របល់​ដ៏​លាមក ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ

13 បើ​មាន​ប្រុស​ណា​រួម​ដំណេក​នឹង​ប្រុស ដូច​ជា​រួម​នឹង​ស្រី នោះ​អ្នក​ទាំង​២​បាន​ប្រព្រឹត្ត​អំពើ​គួរ​ខ្ពើម​ហើយ ត្រូវ​សំឡាប់​ចេញ​ជា​មិន​ខាន ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ