8 ត្រូវឲ្យកាន់អស់ទាំងច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមផង អញនេះជាព្រះយេហូវ៉ាដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ
9 ឯអស់អ្នកណាដែលបង្អាប់ដល់ឪពុកម្តាយខ្លួន នោះត្រូវសំឡាប់ចោលជាមិនខាន ដ្បិតបានបង្អាប់ដល់ឪពុកម្តាយខ្លួនហើយ ដូច្នេះ ឈាមគេត្រូវធ្លាក់មកលើគេវិញ។
10 ឯអ្នកណាដែលសហាយស្មន់នឹងប្រពន្ធគេ គឺនឹងប្រពន្ធរបស់អ្នកជិតខាងខ្លួន នោះត្រូវសំឡាប់ចេញទាំងប្រុសទាំងស្រីជាមិនខាន
11 បើមនុស្សណារួមដំណេកនឹងប្រពន្ធរបស់ឪពុក នោះឈ្មោះថាបានបើកកេរខ្មាសរបស់ឪពុកហើយ ត្រូវសំឡាប់អ្នកទាំង២នោះជាកុំខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ
12 បើមនុស្សណារួមដំណេកនឹងកូនប្រសាស្រីរបស់ខ្លួន នោះត្រូវឲ្យសំឡាប់ចោលទាំង២នាក់ជាកុំខាន ដ្បិតជាការប្រព្រឹត្តច្របូកច្របល់ដ៏លាមក ឈាមគេត្រូវធ្លាក់មកលើគេវិញ
13 បើមានប្រុសណារួមដំណេកនឹងប្រុស ដូចជារួមនឹងស្រី នោះអ្នកទាំង២បានប្រព្រឹត្តអំពើគួរខ្ពើមហើយ ត្រូវសំឡាប់ចេញជាមិនខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ
14 បើមនុស្សណាយកទាំងកូនស្រី និងម្តាយផងធ្វើជាប្រពន្ធ នោះជាការអាក្រក់ជួជាតិណាស់ ត្រូវដុតទាំងអស់គ្នានឹងភ្លើង ដើម្បីកុំឲ្យមានអំពើអាក្រក់ជួជាតិយ៉ាងនោះ នៅកណ្តាលឯងរាល់គ្នាឡើយ