លេវីវិន័យ 21:13-19 KHOV

13 ត្រូវ​ឲ្យ​លោក​យក​ប្រពន្ធ​ដែល​នៅ​ជា​ក្រមុំ​នៅ​ឡើយ

14 មិន​ត្រូវ​យក​ស្រី​មេម៉ាយ ស្រី​ប្ដី​លែង ស្រី​ខូច​សេចក្ដី​បរិសុទ្ធ ឬ​ស្រី​សំផឹង​ឲ្យ​សោះ គឺ​ត្រូវ​យក​ស្រី​ក្រមុំ​ពី​ពួក​សាសន៍​របស់​ខ្លួន​ធ្វើ​ជា​ប្រពន្ធ​វិញ

15 ហើយ​មិន​ត្រូវ​ឲ្យ​ពូជ‌ពង្ស​របស់​ខ្លួន​ទៅ​ជា​ទាប​ថោក​ក្នុង​សាសន៍​ខ្លួន​ឡើយ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​លោក​ចេញ​ជា​បរិសុទ្ធ។

16 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

17 ឲ្យ​ប្រាប់​ដល់​អើរ៉ុន​ថា បើ​មាន​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​ឯង​នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ​ដែល​វិកល‌វិការ នោះ​មិន​ត្រូវ​ចូល​មក​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ

18 ដ្បិត​អ្នក​ណា​ដែល​វិកល‌វិការ នោះ​មិន​ត្រូវ​ចូល​មក​ជិត​ឡើយ ដូច​ជា​មនុស្ស​ខ្វាក់ ឬ​ខ្ញើច ឬ​អ្នក​ណា​ដែល​មាន​ច្រមុះ​ក្រពិត ឬ​ជើង​ដៃ​មិន​ស្មើ​គ្នា

19 ឬ​មនុស្ស​ណា​កំពួរ​ជើង​ដៃ