លេវីវិន័យ 21:16-22 KHOV

16 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

17 ឲ្យ​ប្រាប់​ដល់​អើរ៉ុន​ថា បើ​មាន​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​ឯង​នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ​ដែល​វិកល‌វិការ នោះ​មិន​ត្រូវ​ចូល​មក​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ

18 ដ្បិត​អ្នក​ណា​ដែល​វិកល‌វិការ នោះ​មិន​ត្រូវ​ចូល​មក​ជិត​ឡើយ ដូច​ជា​មនុស្ស​ខ្វាក់ ឬ​ខ្ញើច ឬ​អ្នក​ណា​ដែល​មាន​ច្រមុះ​ក្រពិត ឬ​ជើង​ដៃ​មិន​ស្មើ​គ្នា

19 ឬ​មនុស្ស​ណា​កំពួរ​ជើង​ដៃ

20 ឬ​ដែល​គម ឬ​តឿ ឬ​មាន​ស្នាម​អ្វី​នៅ​ភ្នែក ឬ​កើត​ទឹលម៉ូវ ឬ​ស្រែង ឬ​មាន​ពង​ខូច

21 អ្នក​ណា​ដែល​វិកល‌វិការ​ក្នុង​ពូជ​អើរ៉ុន​ដ៏​ជា​សង្ឃ នោះ​មិន​ត្រូវ​ចូល​មក​ថ្វាយ​ដង្វាយ​ដុត​នៃ​ព្រះ‌យេហូវ៉ា​ទេ អ្នក​នោះ​វិកល‌វិការ​ហើយ ដូច្នេះ មិន​ត្រូវ​ចូល​ទៅ​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ

22 អ្នក​នោះ​នឹង​បរិភោគ​អាហារ​របស់​ព្រះ​នៃ​ខ្លួន​បាន ទោះ​ទាំង​ដង្វាយ​បរិសុទ្ធ និង​ដង្វាយ​បរិសុទ្ធ​បំផុត​ផង