លេវីវិន័យ 21:6-12 KHOV

6 ត្រូវ​ឲ្យ​គេ​បាន​បរិសុទ្ធ​ដល់​ព្រះ​នៃ​ខ្លួន ហើយ​មិន​ត្រូវ​បង្អាប់​ដល់​ព្រះ‌នាម​ព្រះ​នៃ​ខ្លួន​ឡើយ ដ្បិត​គេ​ថ្វាយ​ដង្វាយ​ដុត គឺ​ជា​ព្រះ‌ស្ងោយ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ ហេតុ​នោះ​បាន​ជា​គេ​ត្រូវ​តែ​បាន​បរិសុទ្ធ

7 គេ​មិន​ត្រូវ​យក​ស្ត្រី​ណា​ដែល​ជា​ស្រី​សំផឹង ឬ​ដែល​បាន​ខូច​សេចក្ដី​បរិសុទ្ធ​ហើយ ធ្វើ​ជា​ប្រពន្ធ​ឡើយ ក៏​មិន​ត្រូវ​យក​ស្ត្រី​ដែល​ប្ដី​លែង​ដែរ ដ្បិត​គេ​បរិសុទ្ធ​ដល់​ព្រះ​នៃ​គេ

8 ដូច្នេះ ត្រូវ​ឲ្យ​ឯង​ញែក​គេ​ចេញ​ឲ្យ​ផុត ដ្បិត​គេ​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ឯង ហើយ​ឯង​ត្រូវ​រាប់​គេ​ជា​បរិសុទ្ធ​ដែរ ដ្បិត​អញ​នេះ គឺ​ព្រះ‌យេហូវ៉ា ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ អញ​បរិសុទ្ធ

9 បើ​កូន​ស្រី​របស់​សង្ឃ​ណា​ម្នាក់​បង្ខូច​ខ្លួន ដោយ​ធ្វើ​ជា​សំផឹង នោះ​បាន​បង្អាប់​ដល់​ឪពុក​ហើយ ត្រូវ​តែ​ដុត​វា និង​ភ្លើង​ទៅ។

10 ឯ​អ្នក​ណា​ដែល​ធ្វើ​ជា​សំដេច​សង្ឃ ក្នុង​ពួក​បង​ប្អូន​របស់​ខ្លួន គឺ​ជា​អ្នក​ដែល​គេ​បាន​ចាក់​ប្រេង​លើ​ក្បាល​តាំង​ឡើង ឲ្យ​បាន​ស្លៀក​សំលៀក‌បំពាក់​បរិសុទ្ធ នោះ​មិន​ត្រូវ​បើក​ឲ្យ​នៅ​ក្បាល​ទទេ ឬ​ហែក​សំលៀក‌បំពាក់​របស់​ខ្លួន​ឡើយ

11 ក៏​មិន​ត្រូវ​ចូល​ទៅ​ជិត​ខ្មោច​ស្លាប់​ណា​ដែរ ឬ​នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​ព្រោះ​ឪពុក ឬ​ម្តាយ​ខ្លួន​ឡើយ

12 មិន​ត្រូវ​ឲ្យ​លោក​ចេញ​ពី​ទី​បរិសុទ្ធ ឬ​បង្អាប់​ទី​បរិសុទ្ធ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ ដ្បិត​លោក​មាន​ប្រេង​ចាក់​លាប​របស់​ព្រះ​នៃ​ខ្លួន ដែល​សំរាប់​តាំង​ឡើង​ជា​សង្ឃ នៅ​លើ​ក្បាល​ហើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា