7 គេមិនត្រូវយកស្ត្រីណាដែលជាស្រីសំផឹង ឬដែលបានខូចសេចក្ដីបរិសុទ្ធហើយ ធ្វើជាប្រពន្ធឡើយ ក៏មិនត្រូវយកស្ត្រីដែលប្ដីលែងដែរ ដ្បិតគេបរិសុទ្ធដល់ព្រះនៃគេ
8 ដូច្នេះ ត្រូវឲ្យឯងញែកគេចេញឲ្យផុត ដ្បិតគេថ្វាយព្រះស្ងោយរបស់ព្រះនៃឯង ហើយឯងត្រូវរាប់គេជាបរិសុទ្ធដែរ ដ្បិតអញនេះ គឺព្រះយេហូវ៉ា ដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ អញបរិសុទ្ធ
9 បើកូនស្រីរបស់សង្ឃណាម្នាក់បង្ខូចខ្លួន ដោយធ្វើជាសំផឹង នោះបានបង្អាប់ដល់ឪពុកហើយ ត្រូវតែដុតវា និងភ្លើងទៅ។
10 ឯអ្នកណាដែលធ្វើជាសំដេចសង្ឃ ក្នុងពួកបងប្អូនរបស់ខ្លួន គឺជាអ្នកដែលគេបានចាក់ប្រេងលើក្បាលតាំងឡើង ឲ្យបានស្លៀកសំលៀកបំពាក់បរិសុទ្ធ នោះមិនត្រូវបើកឲ្យនៅក្បាលទទេ ឬហែកសំលៀកបំពាក់របស់ខ្លួនឡើយ
11 ក៏មិនត្រូវចូលទៅជិតខ្មោចស្លាប់ណាដែរ ឬនាំឲ្យខ្លួនសៅហ្មង ដោយព្រោះឪពុក ឬម្តាយខ្លួនឡើយ
12 មិនត្រូវឲ្យលោកចេញពីទីបរិសុទ្ធ ឬបង្អាប់ទីបរិសុទ្ធរបស់ព្រះនៃខ្លួនឡើយ ដ្បិតលោកមានប្រេងចាក់លាបរបស់ព្រះនៃខ្លួន ដែលសំរាប់តាំងឡើងជាសង្ឃ នៅលើក្បាលហើយ អញនេះជាព្រះយេហូវ៉ា
13 ត្រូវឲ្យលោកយកប្រពន្ធដែលនៅជាក្រមុំនៅឡើយ