លេវីវិន័យ 22:1-5 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2 ចូរ​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក ឲ្យ​គេ​រក្សា​ខ្លួន​ចំពោះ​ដង្វាយ​បរិសុទ្ធ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​ដល់​អញ ដើម្បី​កុំ​ឲ្យ​បង្អាប់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​អញ​ឡើយ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

3 ចូរ​ប្រាប់​គេ​ថា អ្នក​ណា​ក្នុង​ពូជ​ឯង​រាល់​គ្នា នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ ដែល​ជាប់​មាន​សេចក្ដី​មិន​ស្អាត​ណា ក៏​ចូល​មក​ឯ​ដង្វាយ​បរិសុទ្ធ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​មុខ​អញ​ទៅ អញ​នេះ​ជា​ព្រះ‌យេហូវ៉ា

4 បើ​មនុស្ស​ណា​ក្នុង​ពូជ​អើរ៉ុន​កើត​ឃ្លង់ ឬ​ហូរ​ខ្ទុះ នោះ​មិន​ត្រូវ​បរិភោគ​របស់​បរិសុទ្ធ​ឡើយ ដរាប​ដល់​បាន​ជា​ស្អាត​សិន ឯ​អ្នក​ណា​ដែល​ពាល់​ដល់​មនុស្ស ដែល​មិន​ស្អាត​ដោយ‌សារ​ខ្មោច​ស្លាប់ ឬ​មនុស្ស​ណា​ដែល​មាន​ទឹក​កាម​ចេញ​ពី​ខ្លួន​មក

5 ឬ​អ្នក​ណា​ដែល​ពាល់​ដល់​សត្វ​លូន​វារ​ណា ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត ឬ​ដល់​មនុស្ស​ណា​ដែល​សេចក្ដី​មិន​ស្អាត​របស់​អ្នក​នោះ​ឆ្លង​មក​លើ​ខ្លួន​បាន ទោះ​បើ​មាន​សេចក្ដី​មិន​ស្អាត​យ៉ាង​ណា​ក៏​ដោយ