លេវីវិន័យ 22:16-22 KHOV

16 យ៉ាង​នោះ​ជា​ហេតុ​នាំ​ឲ្យ​គេ​មាន​សេចក្ដី​ទុច្ចរិត ដែល​នាំ​ឲ្យ​មាន​ទោស ដោយ​បាន​បរិភោគ​ដង្វាយ​បរិសុទ្ធ​របស់​គេ​ដូច្នេះ ដ្បិត​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​ចេញ​ជា​បរិសុទ្ធ។

17 ព្រះ‌យេហូវ៉ា​ទ្រប់​បង្គាប់​ម៉ូសេ

18 ឲ្យ​ប្រាប់​ដល់​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា ឯ​អស់​អ្នក​ណា​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ឬ​ក្នុង​ពួក​អ្នក​សំណាក់​នៅ​ជា​មួយ ដែល​គេ​នឹង​ថ្វាយ​ដង្វាយ​របស់​ខ្លួន ទោះ​ជា​ដង្វាយ​លា​បំណន់ ឬ​ដង្វាយ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ក្តី ដែល​គេ​នឹង​នាំ​មក​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា

19 នោះ​បើ​គេ​ចង់​ឲ្យ​ទ្រង់​ទទួល ត្រូវ​ឲ្យ​គេ​ថ្វាយ​សត្វ​ឈ្មោល​ដ៏​ឥត‌ខ្ចោះ​ពី​ហ្វូង​គោ ហ្វូង​ចៀម ឬ​ហ្វូង​ពពែ​ក្តី

20 តែ​សត្វ​ណា​ដែល​វិកល‌វិការ នោះ​មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ឡើយ ដ្បិត​ទ្រង់​មិន​ទទួល​សត្វ​យ៉ាង​នោះ​ស្នង​ឯង​រាល់​គ្នា​ទេ

21 ហើយ​អ្នក​ណា​ដែល​ថ្វាយ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី​ដល់​ព្រះ‌យេហូវ៉ា សំរាប់​លា​បំណន់ ឬ​ជា​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត ទោះ​បើ​គោ​ឬ​ចៀម​ក្តី សត្វ​នោះ​ត្រូវ​តែ​បាន​ពេញ​ខ្នាត ទើប​ទ្រង់​ទទួល មិន​ត្រូវ​ឲ្យ​មាន​វិកល‌វិការ​អ្វី​ឡើយ

22 ឯ​សត្វ​ដែល​ខ្វាក់ បាក់​ជើង កំបុត​ជើង ឬ​កើត​ដំបៅ អង្គែ ឬ​មាន​ក្រមរ នោះ​មិន​ត្រូវ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ឬ​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​ទ្រង់​នៅ​លើ​អាសនា​ឡើយ