23 បើគោឬចៀម មានអវយវៈខ្វះខាតមិនខានពេញលេញ នោះឯងនឹងថ្វាយជាដង្វាយស្ម័គ្រពីចិត្តបាន តែទ្រង់មិនទទួលសត្វនោះសំរាប់ជាដង្វាយលាបំណន់ទេ
24 បើសត្វណាមានពងខូច ឬខ្ទាំ ឬបែក ឬក្រៀវ នោះមិនត្រូវឲ្យឯងរាល់គ្នាថ្វាយដល់ព្រះយេហូវ៉ាឡើយ ក៏មិនត្រូវធ្វើដូច្នោះនៅក្នុងស្រុកឯងដែរ
25 មិនត្រូវឲ្យឯងរាល់គ្នាទទួលសត្វណាយ៉ាងនោះ ពីអ្នកប្រទេសក្រៅ សំរាប់នឹងថ្វាយជាព្រះស្ងោយរបស់ព្រះនៃឯងឡើយ ពីព្រោះសត្វយ៉ាងនោះមិនពេញខ្នាតទេ គឺមានវិកលវិការហើយ ទ្រង់មិនទទួលស្នងឯងរាល់គ្នាឡើយ។
26 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
27 កាលណាកូនគោ ឬកូនចៀម ឬកូនពពែកើតមក នោះត្រូវឲ្យវានៅជាមួយនឹងមេអស់៧ថ្ងៃ រួចតាំងពីថ្ងៃទី៨ទៅមុខ នោះនឹងទទួល សំរាប់ជាដង្វាយដុត ថ្វាយព្រះយេហូវ៉ាបាន
28 តែទោះបើគោ ឬចៀមក្តី នោះមិនត្រូវសំឡាប់ទាំងមេទាំងកូននៅថ្ងៃដដែលទេ
29 បើកាលណាឯងរាល់គ្នាថ្វាយយញ្ញបូជា ទុកជាដង្វាយអរព្រះគុណដល់ព្រះយេហូវ៉ា នោះត្រូវថ្វាយបែបឲ្យទ្រង់បានទទួលឯងចុះ