5 ឬអ្នកណាដែលពាល់ដល់សត្វលូនវារណា ដែលនាំឲ្យខ្លួនមិនស្អាត ឬដល់មនុស្សណាដែលសេចក្ដីមិនស្អាតរបស់អ្នកនោះឆ្លងមកលើខ្លួនបាន ទោះបើមានសេចក្ដីមិនស្អាតយ៉ាងណាក៏ដោយ
6 អ្នកដែលពាល់មនុស្សយ៉ាងនោះ នឹងត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច ហើយមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ ដរាបដល់បានងូតទឹកជាមុនសិន
7 រួចកាលណាថ្ងៃលិចហើយ នោះទើបនឹងបានស្អាត ហើយនឹងបរិភោគរបស់បរិសុទ្ធបាន ដ្បិតនោះជាអាហាររបស់ផងអ្នកនោះ
8 គេមិនត្រូវបរិភោគសត្វដែលស្លាប់ដោយខ្លួនឯង ឬដែលសត្វអ្វីបានហែកហួរ ជាការដែលនាំឲ្យខ្លួនមិនស្អាតនោះឡើយ អញនេះជាព្រះយេហូវ៉ា
9 ដូច្នេះ គេត្រូវរក្សាបញ្ញើរបស់អញ ក្រែងគេធ្វើឲ្យបញ្ញើនោះទៅជាអាប់ឱន ហើយគេជាប់មានបាប រួចត្រូវស្លាប់ អញនេះជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ។
10 មិនត្រូវឲ្យអ្នកដទៃណា បរិភោគដង្វាយបរិសុទ្ធឡើយ ឯអ្នកណាដែលស្នាក់នៅផ្ទះសង្ឃ ឬអ្នកស៊ីឈ្នួល ក៏មិនត្រូវបរិភោគដង្វាយបរិសុទ្ធនោះដែរ
11 ប៉ុន្តែ បើសង្ឃណាបានយកប្រាក់ទៅទិញបាវមក បាវនោះនឹងបរិភោគបាន ហើយអស់អ្នកដែលកើតក្នុងផ្ទះនោះផង គេនឹងបរិភោគអាហាររបស់សង្ឃបាន