លេវីវិន័យ 23:1-4 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

2 ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ឯ​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់ ទុក​ជា​ថ្ងៃ​ជំនុំ​បរិសុទ្ធ បុណ្យ​អញ​ទាំង​នោះ គឺ​ដូច្នេះ

3 ត្រូវ​ឲ្យ​ធ្វើ​ការ​ក្នុង​រវាង​៦​ថ្ងៃ តែ​ដល់​ថ្ងៃ​ទី​៧ នោះ​ជា​ថ្ងៃ​ឈប់​ឲ្យ​បាន​សំរាក​សំរាប់​ប្រជុំ​ជំនុំ​បរិសុទ្ធ​វិញ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ដ្បិត​ជា​ថ្ងៃ​ឈប់​សំរាក​របស់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​គ្រប់​ទាំង​ទី​លំនៅ​របស់​ឯង​រាល់​គ្នា។

4 ឯ​បុណ្យ​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ ដែល​ឯង​រាល់​គ្នា​ត្រូវ​ប្រកាស​ប្រាប់​នៅ​ពេល​កំណត់​នោះ​ដូច្នេះ