លេវីវិន័យ 23:12-18 KHOV

12 ហើយ​នៅ​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​គ្រវី ថ្វាយ​កណ្តាប់​នោះ នោះ​ត្រូវ​យក​កូន​ចៀម​ឈ្មោល​១​ឥត‌ខ្ចោះ អាយុ​១​ខួប​មក​ថ្វាយ​ជា​ដង្វាយ​ដុត ដល់​ព្រះ‌យេហូវ៉ា

13 ឯ​ដង្វាយ​ម្សៅ​ដែល​សំរាប់​ថ្វាយ​ជា​មួយ នោះ​ត្រូវ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង​លាយ​នឹង​ប្រេង ទុក​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដង្វាយ​ច្រួច នោះ​ត្រូវ​ជា​ស្រា​ទំពាំង‌បាយ‌ជូរ​២​កំប៉ុង

14 ឯ​ឯង​រាល់​គ្នា មិន​ត្រូវ​បរិភោគ​នំបុ័ង ឬ​ស្រូវ​លីង ឬ​អង្ករ​ថ្មី ដរាប​ដល់​ថ្ងៃ​នេះ​ឯង ទាល់​តែ​បាន​យក​ដង្វាយ​មក​ថ្វាយ​ព្រះ​នៃ​ឯង​សិន នេះ​ហើយ​ជា​ច្បាប់ សំរាប់​ឯង​រាល់​គ្នា នៅ​គ្រប់​ទី​កន្លែង​ដែល​នឹង​តាំង​ទី​លំនៅ នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ។

15 រួច​ចាប់​តាំង​ពី​ថ្ងៃ​ក្រោយ​ថ្ងៃ​ឈប់​សំរាក​នោះ គឺ​ពី​ថ្ងៃ​ដែល​ឯង​រាល់​គ្នា​បាន​យក​កណ្តាប់ មក​ថ្វាយ​ជា​ដង្វាយ​គ្រវី នោះ​ត្រូវ​រាប់​ពេញ​ជា​៧​ថ្ងៃ​ឈប់​សំរាក

16 ត្រូវ​តែ​រាប់​ទៅ​ដល់​ថ្ងៃ​ក្រោយ​ថ្ងៃ​ឈប់​សំរាក​ទី​៧​នោះ គឺ​ទាំង​អស់​ត្រូវ​ជា​៥០​ថ្ងៃ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ​ដង្វាយ​ម្សៅ​ជា​ថ្មី​ទៀត​ដល់​ព្រះ‌យេហូវ៉ា

17 ត្រូវ​យក​នំបុ័ង​២​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង​ពី​ផ្ទះ​ឯង មក​ថ្វាយ​ជា​ដង្វាយ​គ្រវី នំបុ័ង​នោះ​ត្រូវ​ធ្វើ​ដោយ​លាយ​ដំបែ​សំរាប់​ជា​ដង្វាយ​នៃ​ផល​ដំបូង​ថ្វាយ​ព្រះ‌យេហូវ៉ា

18 ហើយ​ត្រូវ​យក​កូន​ចៀម​៧​ឥត‌ខ្ចោះ​អាយុ​១​ខួប និង​គោ​ឈ្មោល​ស្ទាវ​១ ហើយ​នឹង​ចៀម​ឈ្មោល​២ មក​ថ្វាយ​ព្រម​គ្នា​នឹង​នំបុ័ង​នោះ គឺ​ត្រូវ​ដុត​សត្វ​ទាំង​នោះ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​ផង ជា​ដង្វាយ​ដុត​សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា