លេវីវិន័យ 23:21-27 KHOV

21 នៅ​ថ្ងៃ​នោះ​ឯង ត្រូវ​ប្រកាស​ប្រាប់​ថា​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ធ្វើ​ការ​រក​ស៊ី​ឡើយ នេះ​ហើយ​ជា​ច្បាប់​សំរាប់​គ្រប់​ទី​កន្លែង ដែល​នឹង​តាំង​ទី​លំនៅ នៅ​អស់‌កល្ប‌ជានិច្ច ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ។

22 កាល​ណា​ឯង​រាល់​គ្នា​ច្រូត​ចំរូត​នៅ​ស្រែ​ចំការ​របស់​ឯង នោះ​មិន​ត្រូវ​ច្រូត​ឲ្យ​ដល់​កៀន​ឡើយ ក៏​មិន​ត្រូវ​សន្សំ​រើស​គួរ​ស្រូវ​ដែល​ជ្រុះ​ចុះ​ដែរ ត្រូវ​ឲ្យ​ទុក​សំរាប់​ពួក​អ្នក​ក្រីក្រ ហើយ​នឹង​ពួក​អ្នក​ដែល​ស្នាក់​នៅ​វិញ អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា។

23 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

24 ឲ្យ​លោក​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា នៅ​ថ្ងៃ​ដំបូង​ក្នុង​ខែ​អស្សុជ នោះ​ជា​ថ្ងៃ​ឈប់​សំរាក សំរាប់​ឯង​រាល់​គ្នា គឺ​ជា​បុណ្យ​ផ្លុំ​ត្រែ​រំឭក ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ

25 មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ការ​រក​ស៊ី​ឲ្យ​សោះ តែ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា។

26 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

27 នៅ​ថ្ងៃ​១០​ក្នុង​ខែ​អស្សុជ​នេះ​ឯង នោះ​ជា​ថ្ងៃ​ឲ្យ​បាន​ធួន​នឹង​បាប គឺ​ជា​ថ្ងៃ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ដល់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បញ្ឈឺ​ចិត្ត​ខ្លួន ហើយ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា